ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន ជនសង្ស័យ១នាក់ ពីបទ រំលោភសេពសន្ថវ:

127

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃពុធ ទី២៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៨:៣០ នាទីព្រឹក កម្លាំងនគរបាលស្រុកកំពង់លែង ចំនួន០៤នាក់ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលស្វាយរំពារ ចំនួន០៣នាក់ ដឹកនាំដោយ លោក វរសេនីយ៍ទោ សៀង ប៊ុនសាន អធិការរងទទួលការងារផ្នែកនគរបាលយុត្តិធម៌ បានចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន លេខ៤៨ ដ.ន.ខ/២១ របស់លោក តេង រតនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង បាននាំ ខ្លួនជនសង្ស័យ ចំនួន​០១នាក់ ឈ្មោះ រ៉េត រិទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវចោទពីបទ រំលោភសេពសន្ថវ: ហើយត្រូវ បានបញ្ជូនទៅកាន់ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ៕

អត្ថបទដែលជាប់ទាក់ទង