ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកអាចត្រូវពិន័យអន្តរការណ៍ពី១លានរៀល ទៅ ៥លាន រៀល និងអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ បើមិនសហការយកវត្ថុសំណាកវិភាគរកមេរោគកូវីដ-១៩

89

 

ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀង បានស្នើសូមបងប្អូនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកវិភាគរកមេរោគកូវីដ-១៩ បើពុំនោះទេ អ្នកអាចត្រូវពិន័យអន្តរការណ៍ពី១លានរៀល ទៅ ៥លាន រៀល និងអាចជាប់ពន្ធនាគាររហូតដល់៥ឆ្នាំ។

សូមជម្រាបជូនថា ការយកសំណាកចំពោះបុគ្គល ដែលមានការពាក់ព័ន្ធ ឬសង្ស័យថា មានការជាប់ពាក់ព័ន្ធនឹងអ្នក ដែលមានផ្ទុកមេរោគកូវីដ-១៩ គឺជាវិធានការសុខាភិបាលមួយ ដែលមានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩ ។

រដ្ឋបាលខេត្តស្វាយរៀង បានបញ្ជាក់ថា ចំពោះអំពើមិនសហការជាមួយមន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដែលតម្រូវឱ្យផ្តន្ទាទោសជាពិន័យអន្តរការណ៍ពី ១លានរៀល ទៅ ៥លានរៀល ហើយការបង់ប្រាក់ពិន័យអន្តរការណ៍នេះ មិនធ្វើឱ្យបុគ្គលដែលប្រព្រឹត្តអំពើល្មើសនេះ រួចផុតពីកាតព្វកិច្ចក្នុងការឱ្យមន្រ្តីសុខាភិបាលយកសំណាកទៅវិភាគរកមេរោគកូវីដ-១៩ នោះទេ យោងតាមមាត្រា២១ នៃអនុក្រឹត្យលេខ៥៧ ស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។
ចំពោះអ្នកផ្តើមគំនិត និងអ្នកចូលរួមបង្កការរារាំង ដល់ការអនុវត្តវិធានការសុខាភិបាលខាងលើនេះ អាចជាប់ពន្ធនាគាររហូតដល់ ៥(ប្រាំ)ឆ្នាំ យោងតាមមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ។

ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង​ បដិសេធន៍​រូបភាពវិដេអូ ដែលប្រព័ន្ធសារព័ត៌មាន មួយចំនួនបានផ្សព្វផ្សាយថា អាជ្ញាធរ ធ្វើតេស្ដកម្មករប្រមាណមួយពាន់នាក់នៅ រោងចក្រមួយក្នុងខេត្តស្វាយរៀង រកឃើញ វិជ្ជមានកូវីដ១៩ ជិត៦០នាក់ ស្រាប់តែ កម្មករនាំគ្នាសម្រុកចេញពីកន្លែងយក សំណាកគឺ មិនមែនជាការពិតទេ ។

ឯកឧត្តបានបញ្ជាក់ថា នៅព្រលប់ ថ្ងៃទី ២៦ ខែឧសភានេះ ថា ក្រុមគ្រូពេទ្យ បានយកសំណាកកម្មករនៅរោងចក្រ អេ អេន ជេ ខេមបូឌា (A and J) តំបន់សេដ្ឋកិច្ច ពិសេសតាយសេងក្រុងបាវិត ខេត្តស្វាយរៀងចំនួន១០៨ នាក់ ដោយ ក្នុងនោះរកឃើញ៥៤ នាក់ មានវិជ្ជមានកូ វីដ ១៩ និងដឹកយកទៅព្យាបាលភ្លាម បានបញ្ជាក់ថា “អ្នកនាំគ្នា រត់នៅរោងចក្រផ្សេងទេ” ។ គាត់ឃើញគេយកសំណាកគាត់ស្មានថា យកសំណាកពួកគាត់ទៀតហើយគាប់ ជួនដល់ម៉ោង គាត់ចេញពីធ្វើការផង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏នាំគ្នាសម្រុកចេញមកខាងក្រៅហើយវាច្រឡំចឹងទេ។ ចំពោះមុខសញ្ញាដែលយើងយកគឺតែពីរអគារនៅរោងចក្រ អេ អេនជេមិនបាន ២០០នាក់ផង ហើយអគារមិនពាក់ព័ន្ធ នឹងអ្នកវិជ្ជមានកូវីដយើងមិនបានយកទេ ។

រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនកម្មករ កម្មការិនី ប្រជាពលរដ្ឋ អ្នកបើកបររថយន្តដឹកកម្មករ ទាំងអស់ជ្រាបថា វេលាម៉ោង ៣និង៥០នាទី នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ កម្មករ-កម្មការិនី រោងចក្រតម្លើងទោចក្រយាន អេ អេន ជេ (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយ សេង ១ ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដែលបានត្រឡប់ទៅលំនៅដ្ឋានវិញនាល្ងាចនេះសូមធ្វើចត្តាឡីស័ក តាមដានសុខភាពរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជូន។

ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ១៩ (COVID-19) ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

អត្ថបទដែលជាប់ទាក់ទង