ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វៀតណាមអះអាងជាថ្ មីពីការមិនដកថយ ការរៀបចំស៊ីហ្គេមទី៣១

192

ភ្នំពេញ៖ប្រទេសវៀតណាមបានអះអាងជាថ្មីថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅទីក្រុងហាណូ យដែលបានដាក់កាលបរិច្ឆេទថា ធ្វើពីថ្ងៃទី២១វិច្ឆិកាដល់២ធ្នូនោះ ប្រទេសអាស៊ានមួយនេះ នៅតែប្ដេជ្ញាថានឹងធ្វើដដែល ទោះបីប្រទេសក្នុងតំបន់កំពុង យារយីដោយជម្ងឺកូវីដ ១៩ក៏ដោយ ។
ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយ ប្រទេសវៀតណាមដែលនឹង ចាប់ផ្តើម នាថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ត្រូវបានម្ចាស់ផ្ទះបង្ហាញ ជាផ្លូវការថា នឹងដាក់កីឡា ចំនួន៤០ ដែលមាន ៥២៦វិញ្ញាសាឲ្យប្រកួត។
ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមបាវចនា ជាផ្លូវការថា “For A Stronger Southeast Asia”
ប្រទេសចំនួន១១ ក្នុងតំបន់នឹងចូលរួមក្នុង ព្រឹត្តិការណ៍ដែលធ្វើរៀងរាលឆ្នាំសេសនេះ ។
សូមបញ្ជាក់ថាមុននេះ បន្តិចប្រទេសនានាក្នុងតំបន់ មានការស្រពេចស្រពិល ពីការរៀបចំស៊ីហ្គេម ដោយសារតែកូវីដ ១៩ ។
ពេលនេះម្ចាស់ផ្ទះវៀតណាម បានអះអាងអំពីការរៀបចំ ប្រកួតកីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១នេះត្រូវតែរៀបចំធ្វើ១០០%។ដូច្នេះហើយទើបក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ៍ក៏បាន ផ្តល់ភាពច្បាស់លាស់ថា ស៊ីហ្គេម ឆ្នាំ២០២១ (២១វិច្ឆិកា-២ធ្នូ ឆ្នាំ២០២១) ហើយឲ្យបណ្តាប្រទេស នីមួយៗត្រៀមលក្ខណៈ ចូលរួមប្រកួតកីឡាស៊ីហ្គេមនេះ ផងដែរ។ ជាមួយគ្នានោះ គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម ក៏បានធានាយ៉ាងច្បាស់ថា ត្រូវតែធ្វើ១០០%ដូចគ្នាផងដែរ។ ពិធីសម្ភោធន៍បើកការ ប្រកួតនឹងធ្វើនៅពហុកីឡដ្ឋានMy Dinh NationalStadium ។
សម្រាប់កម្ពុជា គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣ បានប្រាប់ទៅសហព័ន្ធកីឡាជាតិ ឲ្យត្រៀមខ្លួនដើម្បី ចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម ឆ្នាំ២០២១ ជាពិសេសគឺផ្តល់ជូននូវ កាលបរិច្ឆេតសំខាន់ៗពីពេលនេះ រហូតដល់ពេលស៊ីហ្គេម តែម្តង ថាតើត្រូវធ្វើអ្វីខ្លះ ត្រូវចុះឈ្មោះយ៉ាងម៉េច ចុះឈ្មោះពេលណា ត្រូវចូលរួមពេលណា ពិធីបើក-បិទស៊ីហ្គេមពេលណា និងលក្ខខណ្ឌបច្ចេកទេស យ៉ាងម៉េចខ្លះគឺយើងនឹង ដឹងច្បាស់លាស់ពិតប្រាកដ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១។”

អត្ថបទដែលជាប់ទាក់ទង