ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អំណោយរបស់ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត រដ្ឋបាលខណ្ឌប្ញស្សីកែវ នាំយកទៅចែកជូន ដល់បងប្អូនប្រជាពលរដ្ឋជួប ការខ្វះខាតស្បៀងអាហារ ចំនួន ៤៣២ គ្រួសារ នៅតាមសង្កាត់ទាំង៧

311

ភ្នំពេញ៖រដ្ឋបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានពាំនាំស្បៀងអាហារជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងប្រឈមនឹងបញ្ហាខ្វះខាតស្បៀងអាហារ ដោយសារតែស្ថិតក្នុងតំបន់ត្រូវបានបិទខ្ទប់ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់និងកាត់ផ្ដាច់ការចម្លងមេរោគកូវីដ១៩ នៅទូទាំងមូលដ្ឋានខណ្ឌ សរុបចំនួន ៤៣២ គ្រួសារ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
នៅឱកាសនេះ អំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចទាំងទ្វេ តាមរយៈ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់ជូនបងប្អូនទាំង ៤៣២ គ្រួសារខាងលើ ដោយក្នុងមួយគ្រួសារៗ ទទួលបាន រួមមាន ៖ អង្ករ ២៥ គីឡូក្រាម មី ១ កេស ទឹកត្រី ១យួរ និងត្រីខ ១០ កំប៉ុង៕

អត្ថបទដែលជាប់ទាក់ទង