ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គរបាលខេត្តកណ្តាល សហការ​ស្រាវជ្រាវ​ ឃាត់ខ្លួន​ជន​ដៃដល់​ចូល​កាប់​ និង​វាយ​យុវជន​ម្នាក់​ បង្ហោះ​តាម​បណ្តាញ​សង្គម​ នៅ​ស្រុក​ព្រៃកប្បាស​

347

​កណ្តាល​ ៖​ នៅ​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១០​និង​២០​នាទី​ ក្រោម​ការ​បញ្ជា​ដឹកនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ​ ឈឿ​ន​ សុចិត្ត​ ស្នងការ​នគរបាល​ខេត្តកណ្តាល​ លោក​ឧត្តមសេនីយ៍ត្រី​ សោម​ សី​ហាក់​ ស្នងការ​រង​នគរបាល​ខេត្ត​ ដឹកនាំ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ ចៅ​ វុ​ទ្ធី​ នាយការិយាល័យ​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​ ដឹកនាំ​ដោយ​លោក​អធិការ​នគរបាល​ក្រុង​ សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ អ៊ា​ង​ សុខ​ខេ​ង​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​ កម្មករ​ នៅ​ចំណុច​ភូមិ​កំពង់​ព្រីង​ សង្កាត់​សិ​ត្បូ​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​

​កិច្ចសហការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ តាម​បញ្ជា​របស់​លោក​ ជាវ​ ចាន់​ដា​រា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​ ។​

​សូម​បញ្ជាក់​ថា​ មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ បន្ទាប់​ពី​មាន​បណ្តាញ​សង្គម​ជា​ច្រើន​ផ្សព្វផ្សាយ​ពី​(​វី​ដេ​អូ​)​ ថត​ចេញពី​កាមេរ៉ា​សុវត្ថិភាព​មួយ​ សកម្មភាព​កាប់​និង​វាយ​ទៅ​លើ​យុវជន​ម្នាក់​យ៉ាង​សាហាវ​ កាលពី​ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០២១​ នៅ​ក្នុង​ឃុំ​កំពែង​ ស្រុក​ព្រៃកប្បាស​ ខេត្តតាកែវ​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ខាងលើ​ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ បាន​ប្រគល់​ជូន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ ដើម្បី​បន្ត​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង