ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹមឃាត់ខ្លួន ជនសង្ស័យ ២ នាក់លួចកាត់ខ្សែភ្លើង ៦ ដុំក្នុង ក្រុមហ៊ុនចិន

271

 

កោះកុង ៖ កម្លាំងកងរាជអាវុធហត្ថធ្វើការ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ នៅកន្លែងធ្វើ សកម្មភាពលួចកាត់ខ្សែភ្លើង ៦ ដុំ ក្នុង ក្រុមហ៊ុនyi hai shang zhuang ។

លោកអនុសេនីយ៍ឯក រៀម រី ប្រធានស្នាក់ការសន្តិសុខតារាសាគរ ស្រុកគីរីសាគរ បានឲ្យដឹងថា នៅវេលាម៉ោង ១៣និង០០នាទី ថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២១ ដោយទទួលបានពាក្យបណ្តឹងពីជនជាតិចិន ឈ្មោះ ចិន វិន វ៉ៃ(chen wen wei) ភេទប្រុស អាយុ ៥៤ឆ្នាំ អ្នកគ្រប់គ្រង ក្រុមហ៊ុន yi hai shang zhuang នៅចំណុចអាគារលើភ្នំ ស្ថិតភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ។

មានករណីលួចកាត់ខ្សែភ្លើង ដោយមានជនសង្ស័យ២នាក់ ធ្វើសកម្មភាព កម្លាំងកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខតារាសាគរ ស្រុកគីរីសាគរ ចំនួន៦នាក់ ដឹកនាំដោយលោកអនុសេនីយ៍ឯក រៀម រី ប្រធានស្នាក់ការ បានចុះធ្វើការ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ នៅកន្លែងធ្វើសកម្មភាព ក្នុងក្រុមហ៊ុនតែម្ដង ។
ជនសង្ស័យ ២ នាក់ ឈ្មោះ សុខ ឌឿន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំងអណ្តូង ឃុំដំណាក់កន្ទួត ស្រុកដងទង់ ខេត្តកំពតនិងឈ្មោះ ជឿន ជូ ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិកប់ភ្លុក ឃុំដំរីស្លាប់ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ ។ វត្ថុតាងចាប់យករួមមាន ម៉ូតូម៉ាក ស៊ុយសុីគី ស្តេប ពណ៌ក្រហម ស (គ្មានផ្លាកលេខ) ដាវសាំរ៉ៃ ចំនួន១ដើម ទូស័ព្ទដៃចំនួន ៣ គ្រឿង ម៉ាកVivo ចំនួន១. អាយហ្វូនម៉ាកសិចផ្លឹស ១. ទូស័ព្ទ ម៉ាក ទ្រូលៃ ១ លួសក្រហមចំនួន ៦ ដុំ (ប្រគល់ជូនម្ចាស់វិញ)។

បច្ចុប្បន្នត្រូវបានកម្លាំង ការិយាល័យជំនាញ កំពុងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកោះកុង៕

អត្ថបទដែលជាប់ទាក់ទង