រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណ និងទីតាំងអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ២៩៩នាក់
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បង្ហាញអត្តសញ្ញាណ និងទីតាំងអ្នកវិជ្ជមានកូវីដ១៩ថ្មី ចំនួន ២៩៩នាក់ ដែលបានរកឃើញកាលពីម្សិលមិញ នៅភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំង ដែលបានកំណត់ ក្នុងនោះ មន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យ នៅដាច់ដោយឡែក រយៈពេល១៤ថៃ្ង។ ក្នុងករណីដែលបងប្អូនមានបញ្ហាសុខភាព ដូចជាក្អក ផ្ដាសាយ ថប់ដង្ហើម ពិបាកដកដង្ហើម ក្តៅខ្លួន ត្រូវប្រញាប់រួសរាន់ ទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ ដែលទទួលពិនិត្យ និងព្យាបាលជំងឺកូវីដ-១៥។ ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ ការពារ និង ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលរាជធានីភ្នំពេញសូមថ្លែងអំណរគុណដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងបុគ្គលិកសុខាភិបាលដែលបានខិតខំបំពេញភារ កិច្ចបានល្អប្រសើរ ក៏ដូចបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមសហការទប់ស្កាត់ និងគ្រប់គ្រងការរីករាលដាលមេរោតកវីដ-១៩ ចូល ទៅក្នុងសហគមន៍នៅរាជធានីភ្នំពេញ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋនៅ ក្នុងរាជធានីភ្នំពេញទាំងអស់ជ្រាប និងចូលរួមអនុវត្ត៕