ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋមាន​វិវាទ​​ដីធ្លី​ នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ បានធ្វើការតវ៉ាបិទផ្លូវជាតិលេខ១ ត្រូវបានអាជ្ញាធរខេត្ត​ ចុះ​ធ្វើ​ការ​សម្របសម្រួល​ បញ្ចប់ការតវ៉ានៅនឹងកន្លែង​

151

ខេត្តកណ្ដាល៖ នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋមាន​វិវាទ​​ដីធ្លី​ រស់នៅក្នុងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានធ្វើការតវ៉ាបិទ កំណាត់ផ្លូវជាតិលេខ១​ ដោយខុសច្បាប់​ ដើម្បីអោយអជ្ញាធរ ដោះលែងយុវជនម្នាក់ ដែលអជ្ញាធរបានឃាត់ខ្លួន ដើម្បីធ្វើការសាកសួររឿង វិវាទដីធ្លី កាលពីល្ងាចថ្ងៃទី30 ខែឧសភា នេះ ។

ទទួលបានព័ត៌មានភ្លាម អាជ្ញាធរខេត្តកណ្ដាល ដឹកនាំដោយឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ដោយមានការចូលរួម ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រះរាជអាជ្ញា​រង​ខេត្ត​ និងអាជ្ញាធរស្រុកកៀនស្វាយ​​ បានចុះទៅធ្វើការសម្របសម្រួល ​ជាមួយ​ប្រជាពលរដ្ឋ​ដល់ទីតាំង​ចំនុច​បិទ​ផ្លូវ​ផ្ទាល់​ ប្រជាពលរដ្ឋក៏បាន​យល់ព្រមទទួល យកការ​សម្របសម្រួល​ និង​ត្រឡប់ទៅលំនៅឋានវិញ ដេីម្បី​រងចាំធ្វើការ ដោះស្រាយតាមនីតិវិធី​ នូវព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១​ នេះ​ នៅសាលាស្រុកកៀនស្វាយ។

សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅភូមិបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាលរាប់រយនាក់ ខឹងសម្បានឹងអាជ្ញាធរ ចេញតវ៉ាបិទផ្លូវជាតិលេខ១ទាំងយប់ ករណីអាជ្ញាធរ ចាប់បុគ្គលម្នាក់ឈ្មោះ ហុង សុខ ទាំងយប់ ដោយសារបុគ្គលរូបនោះ ចេញមុខការពារ ដីធ្លីប្រជាពលរដ្ឋដែល កំពុងមានជម្លោះ ជាមួយបុគ្គលមានអំណាច៕

អត្ថបទដែលជាប់ទាក់ទង