ចំបាប់នៅតែមិនទាន់អាច ប្រមូលផ្ដុំឡើងវិញ នៅក្នុងពហុកីឡដ្ឋានជាតិ
ភ្នំពេញ៖អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់ លោកធិន វិចិត្របានប្រាប់ឲ្យដឹងថា ក្រោយពីមានការប្រកាស រំសាយការប្រមូល ផ្តុំហ្វឹកហាត់និងផ្អាក ការប្រកួតគ្រប់ប្រភេទកីឡាទាំងអស់ ដោយសារវិបត្តិកូវីដ-១៩នោះ ប្រភេទកីលាចំបាប់ក៏ ត្រូវរំសាយដូចគេដែរ ។
តែដោយសារកីឡាករ កីឡាការិនីថ្នាលភាគច្រើន មានស្រុកកំណើត នៅឃុំវិហារសួគ៌ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាលគឺរហូត ដល់ទៅប្រមាណជា ៨៥ភាគរយ (១២នាក់)និង៣នាក់នៅខេត្តកំពង់ឆ្នាំងនោះ ពួកគេក៏ហ្វឹកហាត់នៅស្រុកកំណើតរបស់ពួកគេតែម្ដង។
នៅវិហារសួគ៌គឺមាន ការហ្វឹកហាត់ជាប្រចាំ ដែលនៅទីនោះមាន លោកគ្រូ ចាប លឿន និងលោកគ្រូឌនសៅដែល ជាគ្រូជម្រើសជាតិថ្នាល មានស្រុកកំណើតនៅ នៅវិហារសួគ៌នោះស្រាប់ដែរ។
ទោះយ៉ាងណាក៏ការហ្វឹកហាត់ នៅវិហារនោះ គឺត្រឹមតែហ្វឹកហាត់កម្លាំងកាយប៉ុណ្ណោះ គឺមិនអាចហ្វឹកហាត់ បច្ចេកទេសបានទេដោយសារ ទីនោះមិនមានទីលាន ប៉ុន្តែពេលឆាប់ៗខាងមុខនេះ សហព័ន្ធនឹងរៀបចំកម្រាល ហ្វឹកហាត់ដើម្បីឱ្យពួកគាត់ អាចហ្វឹកហាត់បច្ចេកទេស លើទីលានបាន។
កីឡាចំបាប់គឺ ជាប្រភេទកីឡាប្រយុទ្ធជា លក្ខណៈឯកត្តជន ទាំងការប្រកួតទាំងការហ្វឹកពេលនេះ ហាត់ដៃគូត្រូវតែនោះកៀកគ្នា ដើម្បីប្រយុទ្ធគ្នាគែ ដៃគូត្រូវតែប៉ះគ្នាយ៉ាងជិតស្និទ្ធ ដើម្បីប្រកួតគ្នា(បោកគ្នា)ដែលចំណុចនេះខុស គោលការណ៍របស់ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡា ដែលគិតលើគម្លាតបុគ្គលនោះ។
នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ពុំអនុញ្ញាតឱ្យមាន ការស្នាក់នៅនិងហូបចុករួមនោះទេ ដែលកន្លងមក ថ្នាលកីឡាចំបាប់ហ្វឹកហាត់រួម និងហូបចុករួម នៅ សាលដំបូលទូក នៃសហព័ន្ធកីឡាចំបាប់កម្ពុជា ស្ថិតក្នុង ពហុកីឡដ្ឋានជាតិអូឡាំពិកនេះតែម្តង ដោយកន្លែង ស្នាក់នៅរួម ហូបរួមនេះទទួលបានការ ឧបត្ថម្ភពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធចំបាប់ ដូច្នេះប្រភេទកីឡាចំបាប់ គឺមិនទាន់អាច ប្រមូលផ្តុំឡើងវិញ នៅទីនេះបានទេ។ទោះជាយ៉ាងណាក៏ការ ហាត់នៅវិហារសួគ៌ក្នុង ស្ថានភាពនេះ គឺជាជម្រើសដ៏ល្អតែមួយគត់ ។
ទោះជាស្ថិតក្នុងការលំបាក យ៉ាងនេះក្តីក៏ លោកអគ្គលេខាធិការធិនវិចិត្រ អះអាងថានឹងខិតខំរៀបចំ ការហ្វឹកហាត់ឱ្យបាន ល្អប្រសើរតាមរយៈការ អនុវត្តវិធានការរបស់ ក្រសួងសុខាភិបាលដែល ក្រសួងអប់រំយុវជននិងកីឡា ឱ្យសហព័ន្ធកីឡាជាតិនានា គោរពនូវគោលការណ៍ សុខាភិបាលនេះឱ្យបានខ្ជាប់ខ្ជួន៕