ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានឹងប្រកួតជាមួយ ម្ចាស់ផ្ទះបារ៉ែនមុនគេ ក្នុងបេសកកម្មចុងក្រោយ នៃជម្រុះWorld-Cup

99

ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានទៅដល់ប្រទេសបារ៉ែន ដែលជាកន្លែង សម្រាប់ការប្រកួតជម្រុះចុងក្រោយចំនួន ៣
ប្រកួតចុងក្រោយ នៃព្រឹត្តិការណ៍ប្រកួតជម្រុះ បាល់ទាត់ពិភពលោក សម្រាប់ឆ្នាំ២០២២ ដែលធ្វើនៅប្រទេសកាតា ។
ក្រុមជម្រើសជាតិកម្ពុជាដែល មានកីឡាករ២៤នាក់ ដែលដឹកនាំដោយគ្រូបង្គោល ជនជាតិជប៉ុន លោក Ryu Hirose និងអ្នកចាត់ការទូទៅ លោក Keisuke Honda រួមទាំងគ្រូជំនួយត្រូវបាន ធ្វើតេស្តស្វែង រកមេរោគកូវីដ-១៩ នៅប្រទេស បារ៉ែន ដោយលទ្ធផលអវិជ្ជមាន ដែលធ្វើឲ្យក្រុមជម្រើជាតិកម្ពុជា មានឱកាសចាប់ ផ្តើមហ្វឹកហាត់ ត្រៀមប្រកួតជាមួយម្ចាស់ផ្ទះ បារ៉ែន មុនគេ នាវេលាម៉ោង ១១ និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១។
ក្រុមកម្ពុជានឹងត្រូវបន្តជួប ប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី៧ខែមិថុនាឆ្នាំ២០២១ និង១ប្រកួតចុងក្រោយ ត្រូវប៉ះជាមួយ ក្រុមជម្រើសជាតិ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេស បារ៉ែនដូចៗគ្នា។
សូមបញ្ជាក់ថាក្រុមកម្ពុជា បានចំណាយពេល៣៨ម៉ោង សម្រាប់ការហោះហើរ និងរង់ចាំនៅតាម អាកាសយានដ្ឋាននានា ក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅ ដល់ប្រទេសបារ៉ែន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ និងបានចាប់ផ្តើមការហ្វឹកហាត់ នៅថ្ងៃបន្ទាប់ ដើម្បីត្រៀមប្រកួត ជាមួយម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ វគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA WORLD CUP QATAR 2022)។
សូមបញ្ជាក់ថា កាលពីជំនួបជើងទី១ ក្នុងពូល C នេះដែលធ្វើឡើងកាលពីឆ្នាំ២០១៩ ក្រុមម្ចាស់ផ្ទះ កម្ពុជាបានប្រកួតចាញ់ក្រុមភ្ញៀវ បារ៉ែន ដោយលទ្ធផល ០ទល់១, ចាញ់ក្រុមភ្ញៀវ អ៊ីរ៉ាក់ ០ទល់៤ ហើយនៅពេល ជួបជាមួយក្រុមម្ចាស់ផ្ទះ អ៊ីរ៉ង់ គឺក្រុមភ្ញៀវ កម្ពុជាបានចាញ់រហូតរហូតដល់ទៅ ០ទល់១៤ឯណោះ។ ក្រុមកម្ពុជាបានធ្លាក់ចេញ ពីវគ្គជម្រុះជុំទី២ នៅក្នុងពូលCនេះហើយ ដោយឆ្លងកាត់៥ ប្រកួតកន្លងមក ស្មើ១ប្រកួត និងចាញ់៤ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ក្រុម ដែលមានអ៊ីរ៉ាក់ បារ៉ែន អ៊ីរ៉ង់ ហុងកុង និង កម្ពុជា។នេះជាការប្រកួត បង្គ្រប់កិច្ចតែប៉ុណ្ណោះ សម្រាប់ក្រុមកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង