ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជុំក្រុមប្រឹក្សាខណ្ឌកំបូលមានរបៀបវារៈ ស្ដីពីការកំណត់តម្លៃសេវា រដ្ឋបាលរបស់ការិយាល័យច្រក-ចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌកំបូល

120

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នៅសាលាខណ្ឌកំបូល បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌកំបូល ក្រោមអធិបតីភាព លោក នៅ សារឿន ប្រធានក្រុមប្រឹក្សាខណ្ឌ និង លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល ព្រមទាំងមានការអញ្ជើញចូលរួមពីលោក លោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាខណ្ឌកំបូល។
សមាសភាពចូលរួមមាន៖ លោកប៊ី ប្រេម លោកង៉ែត ចដ្តាវី សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ លោក លោកស្រី ជាអភិបាលរងខណ្ឌកំបូល លោកអធិការរងនគរបាលខណ្ឌ តំណាងលោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការងអាវុធហត្ថខណ្ឌ តំណាងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ លោកនាយក-លោកនាយករងរដ្ឋបាលខណ្ឌ លោក លោកស្រីប្រធានការិយាល័យទាំង១២ លោកចៅសង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រីមួយចំនួនទៀត។
របៀបវារៈនៃកិច្ចប្រជុំមាន៖
១.ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញា លើកទី២០ អាណត្តិ៍ទី៣ របស់ក្រុមប្រឹក្សាខណ្ឌកំបូល នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។
២.ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌកំបូល៖
ក.សេចក្ដីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ឆ្នាំ២០២១
ខ.សេចក្ដីព្រាងរបាយការណ៍ប្រចាំត្រីមាសទី១ ឆ្នាំ២០២១
គ.សេចក្ដីព្រាងរបាយការណ៍ប្រចាំខែមេសា ឆ្នាំ២០២១
ឃ.សេចក្ដីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២១
៣.ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង៖
ក.សេចក្ដីណែនាំស្ដីពីដំណើរការរៀបចំកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)នៃរដ្ឋបាលខណ្ឌកំបូល
ខ.ប្រតិទិនការងារសម្រាប់ការរៀបចំកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)នៃរដ្ឋបាលខណ្ឌកំបូល
គ.ដីកាស្ដីពីការកំណត់តម្លៃសេវារដ្ឋបាល របស់ការិយាល័យច្រក-ចេញចូលតែមួយ នៃរដ្ឋបាលខណ្ឌកំបូល
ឃ.សេចក្ដីព្រាងស្ដីពីការកែសម្រួល គណៈកម្មាធិការលទ្ធកម្ម នៃរដ្ឋបាលខណ្ឌកំបូល
៤.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាង​ ប្រតិទិនប្រជុំសាមញ្ញារយៈពេល១២ខែ របស់ក្រុមប្រេក្សាខណ្ឌកំបូល អាណត្តិទី៣ ឆ្នាំទី៣(២០២១-២០២២)
៥.ពិភាក្សា អនុម័តលើសេចក្ដីព្រាងតារាងបែងចេញប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកផ្ដល់ សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិក នៃរដ្ឋបាលខណ្ឌកំបូល ប្រចាំខែមករា កុម្ភៈ មីនា និងខែមេសា ឆ្នាំ២០២១
៦.បញ្ហាផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង