ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរពាណិជ្ជកម្មខេត្ត កណ្តាល ប្រកាសជួយលក់ ផ្លែល្ពៅប្រជាពលរដ្ឋ ស្រុកមុខកំពូល

120

 

កណ្តាល៖ មន្ទីរ ពាណិជ្ជកម្ម ខេត្ត កណ្ដាល អំពាវនាវឈ្មួញឱ្យ ជួយទិញល្ពៅរបស់ប្រជាកសិករនៅឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ព្រោះផ្លែល្ពៅធម្មជាតិ ។
មន្ទីរ ពាណិជ្ជកម្ម ខេត្ត កណ្ដាលប្រកាសថា ពលរដ្ឋ ដែល មាន បំណងចង់ទិញផ្លែល្ពៅ ដែលដាំដុះដោយប្រជាកសិករខ្មែរ នៅឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល អាចទំនាក់ទំនងទិញ តាមរយះលោកស្រី ទេព សុផល ក្រុមប្រឹក្សាភិបាល សហគមន៍បន្លែ ខេត្ដកណ្ដាល។
អត្ថប្រយោជន៍ នៃផ្លែល្ពៅគឺសម្បូរដោយវីតាមីនអា (Vitamin A) ការពារភ្នែកពីជំងឺខ្វាក់មាន់ ការពារការកើតមុន និងទ្រទ្រង់សុខ ភាពឆ្អឹង បានយ៉ាងល្អផងដែរ ។
ផ្លែល្ពៅ ផ្ទុកដោយអង់ទីអុកស៊ីដង់ខ្ពស់ ដើរតួនាទីធំមួយដែលជួយឱ្យរាងកាយ មានសុខភាពល្អ កាត់បន្ថយជំងឺទឹកនោមផ្អែម និងមហារីក។ បង្កើនមុខងារប្រព័ន្ធភាពស៊ាំ ។ ជួយសម្រកទម្ងន់ មានសារធាតុសរសៃច្រើន និងកាឡូរីទាប ហើយជួយរក្សាជាតិខ្លាញ់ក្នុងរាងកាយ និង ផ្ដល់សុខភាពល្អសម្រាប់បេះដូង ជាដើម៕ សំរិត

អត្ថបទដែលជាប់ទាក់ទង