ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដូវវស្សាឆ្នាំ២០២១នេះ ខេត្ដកំពង់ធំធ្វើបាន ជាង៦០ភាគរយ នៃផែនការ

155

កំពង់ធំ៖ លោក ប៉ែន វណ្ណរិទ្ធប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានឱ្យដឹងនៅល្ងាចថ្ងៃ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី ស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទទី៣១ខែឧសភា ឆ្នាំ២០២១ថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ ប្រជាកសិករខេត្តកំពង់ធំសម្រេចភ្ជួរ រាស់បានចំនួន១៤០.៨៤៩ហិកតា (ភ្ជួរដោយគ្រឿងយន្តទាំងអស់) សាបសំណាបបានចំនួន ៧៤ហិកតា។
លោកប្រធានមន្ទីរកសិកម្ម បានបន្តថា ធ្វើការសាបព្រោះស្រូវគ្រប់ប្រភេទនៅរដូវវស្សាបានចំនួន ១២៨.០១៤ហិកតា ស្មើនឹង ៦០,០២ ភាគរយនៃផែនការ ២១៣.៣០០ហិកតា ។ បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន គឺ ខ្ពស់ជាងឆ្នាំមុនចំនួន ៥.៩០៧ហិកតា។ ក្នុងនោះព្រោះស្រូវវាបានចំនួន៣.៣២៧ ហិកតា ស្រូវធ្ងន់ចំនួន ៣២.៨៤៨ហិកតា ស្រូវកណ្ដាលចំនួន៣៣.៨៩៤ហិកតា និងព្រោះស្រូវ ស្រាលបានចំនួន ៥៧.៦០៦ហិកតា។ ក្នុងនោះស្រូវស្រាលបង្កើនរដូវបានចំនួន ២៩.៥៧១ ហិកតា និងស្រូវស្រាលធម្មតាចំនួន២៨.០៣៦ ហិកតា។
លោកប៉ែន វណ្ណរិទ្ធ បានឱ្យដឹងថា ក្នុងរយៈពេលជាមួយគ្នានេះដែរ ប្រជាកសិ ករខេត្តកំពង់ធំ ក៏បានដាំដំណាំរួមផ្សំផ្សេងៗ បានចំនួន៤៧.១២៨ហិកតា ។ ក្នុងនោះមានដំណាំឪឡឹកចំនួន ៨០៦ហិកតា, ពោតចំនួន ៣៩៦ហិកតា, ដំឡូងមីចំនួន៤.៤៩១៨ ហិកតា, សណ្ដែកបានចំនួន៤៣៥ហិកតា, បន្លែគ្រប់មុខចំនួន ៥៥១ហិកតា,និងដំណាំអំពៅចំនួន ២២ហិកតា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង