ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាភិបាលកូរ៉េ បានប្រគល់សម្ភារបរិក្ខាពេទ្យ ដល់កម្ពុជាគិតជាទឹកប្រាក់ប្រមាណ ៣០ម៉ឺនដុល្លារ ដើម្បីជួយទប់ស្កាត់ការរីករាលដាលកូវីដ១៩ នៅកម្ពុជា

50

 

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា ថ្ងៃនេះ ជំនួយមនុស្សធម៌ដ៏ថ្លៃថ្លាថ្មីមួយទៀតរបស់ រដ្ឋាភិបាលនិងប្រជាជន នៃសាធារណរដ្ឋកូរ៉េ ជូនរាជរដ្ឋាភិបាលនិងប្រជាជន នៃព្រះរាជាណាចក្រកម្ពុជា រួមមាន កញ្ចប់ប្រតិករធ្វើរោគវិនិច្ឆ័យកូវីដ- ១៩ ដែលគិតជាទឹកប្រាក់សរុបប្រមាណ ៣០០.០០០ (សាមសិបម៉ឺន) ដុល្លារអាមេរិក បានសបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ ។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធាន គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ រួមជាមួយ ឯកឧត្តម Park Heung-kyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រគល់-ទទួល អំណោយឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ នៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២១ ។

ឯកឧត្តម ម៉មប៊ុនហេង បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំណង មិត្តភាពជាប្រពៃណី រវាងកម្ពុជា-កូរ៉េ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ហើយភាគីកូរ៉េបានផ្តល់ជំនួយឥត សំណងជាច្រើនក្នុងការរួមចំណែកធ្វើឱ្យប្រសើរឡើង វិស័យសុខាភិបាលកម្ពុជា ជាក់ស្ដែងចាប់តាំងពីការរីករាល ដាលនៃជំងឺកូវីដ-១៩ ភាគីមិត្តកូរ៉េ បានផ្តល់ជំនួយជាឧបករណ៍សម្ភារៈបរិក្ខារវេជ្ជសាស្ត្រមួយចំនួន និងថវិកាផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម Park Heungkyeong ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក៏ដូចជារដ្ឋាភិបាល និងប្រជាជនកូរ៉េ ដែលតែងតែឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ជាពិសេសលើវិស័យសុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង