ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម គួច ចំរើន ចុះត្រួតពិនិត្យសកម្មភាព ការស្ថាបនាវិថីតេជោ ស្ពានរំដោះជំនន់ទឹកភ្លៀងនៅផ្លូវ L.V និងស្ពាននៅខាងមុខអង្គការម្លប់តាប៉ាង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ

43

ព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែជេស្ឋឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះត្រួតពិនិត្យសកម្មភាពការស្ថាបនាវិថីតេជោ ស្ពានរំដោះជំនន់ទឹកភ្លៀងនៅផ្លូវ L.V និងស្ពាននៅខាងមុខអង្គការម្លប់តាប៉ាង ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមការងារបច្ចេកទេសស្ថាបនាវិថីតេជោ ត្រូវខិតខំយកចិត្តទុក្ខធ្វើការងារល្អ ឲ្យបានតាមស្តង់ដាបច្ចេកទេស របស់ក្រុមហ៊ុន ព្រោះផ្លូវវិថីតេជោនេះ គឺជា អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តភ្ជាប់ពីវិថី ២ធ្នូ មកចុងផ្លូវ ៥០២ ស្ថិតនៅតំបន់ពយតាមូង ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ក្នុងក្រុងព្រះសីហនុ និងក៏ជាទីកន្លែងសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគគិនមកគយគន់ទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរ សមុទ្រនៃខេត្តព្រះសីហនុ ក្នុងនោះដែរយើងក៏ មានដាំដើមកោងកាងនៅតាមបណ្តោយឆ្នេរ ដើម្បីទទួលបានសោភ័ណភាពស្រស់បំព្រង ធ្វើឲ្យបរិស្ថាននៅទីនេះកាន់តែល្អថែមទៀត ព្រមទាំងជាលំហរសម្រាប់ការហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

ទន្ទឹមនោះឯកឧត្ដម អភិបាលខេត្តព្រះសីហនុ ក៏បន្តចុះត្រួតពិនិត្យសកម្មភាពការស្ថាបនាស្ពាន L.V និងស្ពាននៅខាងមុខអង្គការម្លប់តាប៉ាង មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រមទាំងបានធ្វើការណែនាំក្រុមការងារសាងសង់ស្ពានត្រូវពន្លឿនការសាងសង់ឱ្យបានលឿន នឹងត្រូវបញ្ចប់ឱ្យបានមុនរដូវវស្សា ដើម្បីរំដោះជំនន់ទឹកភ្លៀងឲ្យទាន់ពេលវេលាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង