ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខណ្ឌកំបូល ចុះស្ដារប្រឡាយ អមសង ខាងផ្លូវជាតិលេខ៤ ប្រវែងប្រមាណ ៤ពាន់ម៉ែត្រ

52

ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូល បានសហការជាមួយ មន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ បាន ពន្លឿន ការស្ដារប្រឡាយអមសងខាងផ្លូវជាតិ លេខ៤ ចាប់ពីចំណុចអូដឹម ដល់ផ្សារបែកចាន ប្រវែងជាង៤ពាន់ម៉ែត្រ ដើម្បី បញ្ចៀសមុខទឹកមិនឱ្យជនលិច នៅរដ្ដូវវស្សាឆ្នាំនេះ ដោយមូល ហេតុជារៀងរាល់ឆ្នាំ តំបន់នេះ នៅរដូវវស្សាពេលភ្លៀងមកម្ដងៗ តែងតែជនលិចផ្ទះបងប្អូនប្រជាពលរដ្ឋ ដោយប្រឡាយសងខាងផ្លូវជាតិ
លេខ៤ គោករៈ ។
លោកឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានឱ្យដឹងថា លោកបានសហការជាមួយមន្ទីរធនធានទឹករាជធានីភ្នំពេញ បានចុះស្តារប្រឡាយ ស្របផ្លូវជាតិលេខ៤ ដើម្បីដោះស្រាយការលិច លង់ក្នុងរដូវវស្សានេះ ជាមួយគ្នានេះដែរ ក្នុងនាមអាជ្ញាធរ ខណ្ឌកំបូល ក៏សូមឱ្យប្រជា ពលរដ្ឋចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវកុំបោះចូល ប្រឡាយ និងរួមគ្នាសម្អាតបរិស្ថាន ជៀស វាងបង្កការកកស្ទះក្នុងប្រឡាយ ធ្វើឲ្យស្ទះ មុខទឹកហូជន់លិចផ្ទះប្រជាពលរដ្ឋ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង