ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រ្តី ៣នាក់ បានស្លាប់ក្នុងថ្ងៃតែមួយកន្លែងផ្សេងគ្នា ក្រោយពេលជួបជុំគ្នាផឹកស្រាស

36

 

ពោធិ៍សាត់ ៖ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ មានករណីស្រ្តីចំនួន៣នាក់ បានស្លាប់ ក្នុងថ្ងៃតែមួយ សង្ស័យករណីពុលស្រាស ក្រោយពីបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យផ្សេងៗគ្នា តាំងពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ។ មុនស្លាប់ ពួកគេទាំង៣នាក់ បានមកជួបជុំគ្នាផឹកស្រាស។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ជនរងគ្រោះទាំង៣នាក់​ បានជុំគ្នាផឹកស្រាស នៅចំណុចផ្ទះ របស់ជនរងគ្រោះទី១. ឈ្មោះហេង សុខគា ភេទស្រី អាយុ៥៤ឆ្នាំ ស្លាប់នៅមន្ទីពេទ្យបង្អែកខេត្តពោធិ៍សាត់ នៅវេលាម៉ោង ១និង៥១នាទីថ្ងៃ។ ២- ឈ្មោះប៉ុល កាន ភេទស្រី អាយុ៣៩ឆ្នាំ ស្លាប់នៅមន្ទីពេទ្យស្រុកក្រគរ នៅវេលាម៉ោង ១១និង១០នាទីថ្ងៃ។ ៣-ឈ្មោះហ៊ុល សុខជា ភេទស្រី អាយុ៣៧ឆ្នាំ ស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង ០៣និង៣០នាទីថ្ងៃ។ ជនរងគ្រោះទាំង៣នាក់ រស់នៅភូមិថ្កោលធំ ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោកឧត្តសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងផែនការងារព្រហ្មទណ្ឌ បានឲ្យដឹងថា ក្រោយពីមន្ត្រីនគរបាលបច្ចេកទេសខេត្ត សហការជាមួយមន្ត្រីជំនាញបច្ចេកទេសស្រុក និងគ្រូពេទ្យជំនាញ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យ បានសន្និដ្ឋានថា ជនរងគ្រោះទាំង៣នាក់ អាចស្លាប់បណ្តាលមកពីហូបប៉ះនឹងអាហារដែលមានសារធាតុពុល។ ចំពោះសពជនរងគ្រោះទាំង៣នាក់ ត្រូវបានសមត្ថកិច្ច ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

អត្ថបទដែលជាប់ទាក់ទង