ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការFFI បានធ្វើការសិក្សា រាប់ចំនួនសត្វដំរីអាស៊ី នៅតំបន់ទេសភាព ព្រៃឡង់ ដើម្បីងាយស្រួលគ្រប់គ្រងដល់ក្រុមអភិរក្ស

119

 

ភ្នំពេញ៖ គម្រោងUSAID ព្រៃឡង់បៃតងបាន បង្ហាញ ឱ្យដឹងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ថា ដំរីអាស៊ីត្រូវបានគេចាត់ថ្នាក់ថា ជាប្រភេទសត្វជិត ផុតពូជនៅទូទាំងពិភព លោកដែលកំពុងរងការគំរាមកំហែងដោយការបាត់បង់ទីជម្រក ការប្រមាញ់និងការកើនឡើងនូវជម្លោះរវាងដំរីនិងមនុស្ស។ គម្រោងUSAID ព្រៃឡង់បៃតងបានផ្តល់ជំនួយដល់អង្គការFFI ដើម្បីធ្វើការសិក្សារាប់ចំនួនសត្វដំរីអាស៊ី នៅតំបន់ទេសភាពព្រៃឡង់និងតំបន់ជុំវិញ។ គោលបំណងនៃការសិក្សានេះគឺដើម្បីរាប់ចំនួន សត្វដំរីអាស៊ី និងកំណត់លក្ខណៈនៃទីជម្រករបស់វានៅក្នុងតំបន់ទេសភាពនេះ។
ការសិក្សានេះត្រូវបានធ្វើឡើង នៅដែនជម្រកសត្វព្រៃព្រៃឡង់ ឆែប និងងដែនជម្រកសត្វព្រៃព្រះរកា។ ដើម្បីប៉ាន់ស្មានចំនួនសត្វដំរី អង្គការFFI បានប្រមូលយកលាមកដំរីសម្រាប់ធ្វើការវិភាគហ្សែន និងបានរៀបចំជាឯកសារនូវ ការសិក្សាកន្លងមកពីសត្វដំរី នៅក្នុងតំបន់ការពារទាំងបីក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ ក្រុមសិក្សាបានប្រមូលលាមកដំរីចំនួន២០០គំរូ និងកំពុងវិភាគនៅមន្ទីរពិសោធន៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការវិភាគនេះនឹងចំណាយពេល២ ទៅ ៣ ខែដើម្បីបញ្ចប់។
ដំរីដើរតួនាទីយ៉ាងសំខាន់ជា“ ស្ថាបត្យករនៃតំបន់ទេសភាព” នៅក្នុងប្រព័ន្ធអេកូឡូស៊ី។ បើគ្មានការយល់ដឹងស៊ីជម្រៅអំពី ចំនួនសត្វដំរីនៅក្នុងតំបន់ទេសភាព ក៏ដូចជាលក្ខណៈនៃទីជម្រករបស់វាទេ យើងមិនអាចរៀបចំអន្តរាគមន៍ ប្រកបដោយប្រសិទ្ធភាព ដើម្បីគាំទ្រដល់ការស្តារចំនួនរបស់វា និងអភិរក្សជីវចម្រុះ ទូទៅដែលមាននៅក្នុងតំបន់ទេសភាពនោះទេ៕ សំរិត

 

អត្ថបទដែលជាប់ទាក់ទង