ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការនគរបាលរាជធានី ណែនាំដល់មន្ត្រីទាំងអស់ ត្រូវតែផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋ ឲ្យបានល្អ

112

 

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំ កិច្ចប្រជុំប្រចាំខែឧសភា និងទិសដៅការងារ សម្រាប់ខែមិថុនា តាមរយ:កិច្ចប្រជុំអនឡាញ Zoom Meeting នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក​ លោកស្រីស្នងការរង​ លោកនាយការិយាល័យ​ លោកអធិការនគរបាលខណ្ឌទាំង១៤​ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ​ ។

ជាកិច្ចចាប់ផ្តេីមដោយទទួលបាន ការអនុញ្ញាតពីឯកឧត្តមស្នងការ​ លោកឧត្តមសេនីយ៍ត្រី​ ស៊ុម​ សុឃីម​ ស្នងការរងទទួលផែនសេនាធិការ​ បានអានរបាយការណ៍ប្រចាំខែឧសភា​ ធៀបនឹងខែមេសា​ និងទិសដៅការងារមួយចំនួន​ សម្រាប់អនុវត្តបន្តនៅខែមិថុនានេះ​ ជាកិច្ចបន្តលោកឧត្តមសេនីយ៍ទោ​ ហម​ វ៉ាន់ថា​ ស្នងការរងទទួលផែនអត្តសញ្ញាណកម្ម​ បានអានរបាយការណ៍ទាក់ទង ទៅនឹងស្ថិតិប្រជាពលរដ្ឋរស់នៅ ក្នុងរាជធានីភ្នំពេញ​ និងព័ត៌មានមួយ ចំនួនទៀតទាក់ទងទៅ នឹងទៅនឹងការរៀបចំត្រួតពិនិត្យ​ និងធ្វេីអត្តសញ្ញាណបណ្ណសញ្ជាតខ្មែរ​ ។​
កិច្ចប្រជុំនេះក៏មានការចូលរួមមតិយោបល់ របស់លោក​ លោកស្រីស្នងការរង​ លោកអធិការ​ ទាក់ទងទៅនឹងការអនុវត្តការងារកន្លងមក ក្នុងខែឧសភា​ និងទិសដៅការងារសម្រាប់ខែមិថុនា​ ក៏ដូចជាបញ្ហាប្រឈម​ផ្សេងៗផងដែរ​ ។

ជាកិច្ចបញ្ចប់ឯកឧត្តមស្នងការ​ បានធ្វេីការកោតសរសេីរដល់ កងកម្លាំងទាំងអស់ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំប្រឹងប្រែង ក្នុងការចូលរួម សហការបានយ៉ាងល្អក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ជាពិសេសក្នុងការចូលរួមរក្សា ការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ ឯកឧត្តមស្នងការក៏បានផ្តល់ ការណែនាំល្អៗជាច្រេីន ដល់អង្គប្រជុំ ដេីម្បីយកទៅអនុវត្តឲ្យ កាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ម្យ៉ាងវិញទៀតឯកឧត្តមស្នងការ បានណែនាំ ដល់មន្ត្រីទាំងអស់ ត្រូវតែផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ឲ្យបានល្អ ទាំងការប្រេីប្រាស់កាយវិការ និងសម្តីឲ្យបានសមរម្យ និងផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សបំផុត ។

លោកស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានធ្វើការព្រមានដាក់វិន័យចំពោះមន្រ្តីនគរបាល ដែលអនុវត្តការងារមិនល្អនៅមូលដ្ឋាន និងមិនបានយកចិត្តទុក ដាក់បំរើផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។
នៅក្នុងកិច្ចប្រជុំ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជថានីភ្នំពេញ ក៏បានណែនាំនឹងជម្រុញ មន្រ្តីនគរបាលជំនាញអត្តសញ្ញាណកម្ម ត្រូវពន្លឿនធ្វើអត្តសញ្ញាណប័ណ្ណជូន ប្រជាពលរដ្ឋចាប់ពីអាយុ១៧ឆ្នាំឡើង ទៅឱ្យបានច្រើនដើម្បី ប្រជាពលរដ្ឋយកទៅប្រើប្រាស់​ សម្រាប់ចុះឈ្មោះនិងទៅបោះឆ្នោតនៅឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខឱ្យបានគ្រប់គ្នា នៅគ្រាដែលពេលវេលានៃ ការរៀបចំបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់និងបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តកាន់តែ ខិតជិតមកដល់ហើយនោះ។

ឧត្តមសេនីយ៍ឯក ស ថេត ក៏បានដាក់ចេញនូវការអនុវត្តវិធានការ ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយសារអត្រា នៃបទល្មើសមិនគោរពច្បាប់ចរាចរណ៍ បានកើតនិងកើនឡើងវិញ ដែលគិតជាមធ្យមក្នុងរយៈពេល២ថ្ងៃ យ៉ាងហោចណាស់មាន មនុស្ស១នាក់ស្លាប់។ ជាងនេះថែមទៀតក៏បានណែនាំ ដល់កម្លាំងនគរបាលអធិការដ្ឋាននៅបណ្តាខណ្ឌ ដែលជាប់នឹងទន្លេត្រូវ អនុវត្តសេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការឱ្យរុះរើបែរចិញ្ចឹមត្រីនិងផ្ទះបណ្តែតទឹក ឱ្យចេញពីភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីការពារនិរន្តរភាព បរិស្ថានទឹកទន្លេស្អាត ពីព្រោះការចិញ្ចឹមត្រី និងធ្វើផ្ទះបណ្តែតទឹកទន្លេ បង្កឱ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ៕

 

អត្ថបទដែលជាប់ទាក់ទង