ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដុតកម្ចេចចោលជ្រូកចំនួន៥០ក្បាល ផ្ទុកមេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលឈ្មួញបានលួចនាំចូលខុសច្បាប់ ពីប្រទេសថៃ តាមច្រកេបៀង

46

 

តាកែវ ៖ នាព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជារដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដឹកនាំមន្រ្ដីជំនាញ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ធ្វើការដុតកម្ចេចចោលជ្រូកចំនួន៥០ក្បាល មានផ្ទុកវត្តមាន មេរោគជំងឺប៉េស្តជ្រូកអាហ្វ្រិក ស្របតាមវិធានការបសុព្យាបាល ស្ថិតនៅភូមិឱភាសាំង ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ។ ពិធីនេះមានការអញ្ជើញចូលរួមពីការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងខេត្តតាកែវ អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធ។

ជ្រូកទាំងនេះ ឈ្មួញបានលួចនាំចូលខុសច្បាប់ ពីប្រទេសថៃឡងដ៏ តាមច្រកេបៀង យកទៅចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ហើយត្រូវបានក្រុមអន្តរាគមន៍ បង្រ្កាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់ចាប់កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង