ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករម្នាក់ដើរ អិលជើងធ្លាក់ចូល ទុយោបូមខ្សាច់ ស្រូបថប់ដង្ហើមស្លាប់

420

ភ្នំពេញ ៖ កម្មករបូមខ្សាច់ម្នាក់បានដើររអិលជើង ធ្លាក់ចូលក្នុងទុយោបូមខ្សាច់ បណ្ដាលឲ្យស្រូបថប់ដង្ហើមស្លាប់ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៣ ខែមីថុនា ឆ្នាំ២០២១ នៅចំណុចដេប៉ូខ្សាច់ដីឡូតិ៍លេខ៥៣៤ តាមបណ្ដោយផ្លូវជាតិលេខ២ ភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ឆន សម្បតិ្ត ភេទប្រុស អាយុ២២ឆ្នាំ ជាកម្មករបូមខ្សាច់ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តតាកែវ ។

បើយោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ បានដើរទៅក្បែរទុយោបូមខ្សាច់ ដោយមិនប្រយ័ត្នក៏រអិលជើង ធ្លាក់ចូលទៅក្នុងទឹក ត្រូវម៉ាសុីនបូមខ្សាច់ស្រូបចូល ទៅខាងក្នុងទុយោបណ្ដាល ឲ្យជនរគ្រោះដកដង្ហើមមិន រួចក៏ថប់ដង្ហើមស្លាប់ នៅនឹងកន្លែង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ចំណុចកើតហេតុ បានទាក់ទងទៅខាង សមត្ថកិច្ចជំនាញកោសល្យវិច័យ ឲ្យចុះមកត្រួតពិនិត្យទៅ លើសពរួចក៏ប្រគល់សព ឲ្យទៅក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពែណី៕

អត្ថបទដែលជាប់ទាក់ទង