កម្លាំងសុីម៉ាក់ រុករកឃេីញគ្រាប់មីនតោនចំនួន៨គ្រាប់ នៅតំបន់ចំការមីនភូមិសំរោង អតីតតំបន់ខ្មែរក្រហម
ខេត្តបាត់ដំបង ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២១ បានថ្លែងសារលើផេកហ្វេសប៊ុកថា លុបបំបាត់ការភ័យខ្លាចដោយយុទ្ធភណ្ឌ័សំណល់ពីសង្គ្រាម ផ្តល់សុវត្ថិភាព និងក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ ក្នុងការប្រេី្របាស់ដីធ្លីប្រកបដោយវិបុលភាព។
លោកហេង រតនា បានបន្តថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ នៅភូមិសំរោង ឃុំឆ្នាស់មាន់ ខេត្តបាត់ដំបង កម្លាំងសុីម៉ាក់នៃក្រុមBCT លេខ១១ បានរុករកឃេីញគ្រាប់មីនតោនចំនួន៨គ្រាប់ មាន៤រណ្តៅ មួយរណ្តៅមានដាក់គ្រាប់មីនតោនចំនួន២គ្រាប់ត្រួតគ្នា ដោយគម្លាតពីរណ្តៅមួយ ទៅរណ្តៅមួយចម្ងាយពីគ្នាប្រមាណ១០ម៉ែត្រ។
សូមបញ្ជាក់ថា ប្រតិបត្តិការនេះ គាំទ្រដោយគំរោងជំនួយរបស់UNDP តាមរយ:គម្រោង CMAA-UNDP Clearing For Results។ តាមព័ត៌មាន គឺនៅមានគ្រាប់មីនតោន និងគ្រាប់មីនប្រឆាំងយ៉ាងច្រេីនទៀត ក្នុងភូមិសាស្ត្រនៃភូមិសំរោង ឃុំឆ្នាស់មាន់នេះ ដែលគ្មានកំណត់ត្រាក្នុងប្រព័ន្ធទិដ្ឋន័យជាតិនៃតំបន់ចំការមីននៅឡេីយទេ លោកអគ្គនាយ បានបញ្ជាឱ្យបន្ថែមកម្លាំង ដេីម្បីសិក្សាស្រាវជ្រាវព័ត៌មានតំបន់ចំការមីន ឱ្យអស់លទ្ធភាពនិងពង្រឹងការងារផ្សព្វផ្សាយ អប់រំពីមីនដេីម្បីបញ្ចៀសនូវគ្រោះថ្នាក់ ។
លោកបានលើកឡើងថា តំបន់នេះមានគ្រាប់មីនក្រាស់ ដោយសារអតីតតំបន់នេះ ជាខ្សែត្រៀមជួរមុខយ៉ាងសំខាន់មួយក្នុងសង្គ្រាម៕