ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃេីញករណីជំងឺកូវីដ-១៩ ថ្មីចំនួន ៨៨៦នាក់ ជាសះស្បេីយ ៧៨១នាក់ និងស្លាប់ថ្មី៦នាក់

447

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ថ្ងៃទី ៤ មិថុនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨៨៦នាក់ (ឆ្លងសហគមន៌ : ៨៥៦ នាំចូល: ៣០) និងមានជាសះស្បេីយ ៧៨១នាក់។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន ៣៣០៧៥នាក់ និងចំនួនជាសះស្បេីយសរុបកេីន២៥៥៤៤នាក់ និងស្លាប់ថ្មី ៦នាក់ សរុបស្លាប់២៤២នាក់។ ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ ហេីយ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ដែរ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជា អង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល៕

អត្ថបទដែលជាប់ទាក់ទង