ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើទោះបីមានវិបត្ដិជំងឺកូវិដ.១៩ អ្នកវិនិយោគ នៅតែបន្ដបោះទុនជាង១០ លានដុល្លារដើម្បីវិនិយោគភាគ ខាងលិចរាជធានីភ្នំពេញ

69

ភ្នំពេញ៖ តាមការបញ្ជាក់ឲ្យដឹងរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៏CDCកម្ពុជានៅថ្ងៃទី០៤មិថុនា នេះថា៖ មានក្រុមហ៊ុន២បានចូលខ្លួនបោះ
ទុនវិនិយោគ នៅស្រុកអង្គស្នួល លើទឹកប្រាក់ ប្រមាណ៥លានដុល្លារអាមេរិក និងអាច
បង្កើតការងារបានចំនួន៦០៣កន្លែង និង
ខណ្ឌពោធិ៍សែនជ័យ ប្រមាណ៥,៦លានដុល្លារ អាចបង្កើតការងារបានចំនួន២៣៧ កន្លែង ។
ទោះជាកម្ពុជា បាននឹងកំពុងជួបវិបត្តិធ្ងន់ធ្ងរជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ តាមរយៈរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោជាប្រមុខ ដឹកនាំ ហើយប្រទេសជាតិមានសន្តិភាព ធ្វើឲ្យអ្នកវិនិយោគទុននៅតែបន្តដាក់ទុនរកស៊ី នៅ ក្នុងប្រទេសកម្ពុជា ។
តាមការស្នើរសុំវិនិយោគរបស់ក្រុមហ៊ុន
គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖
១-IMPAK (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផលិតវ៉ាលិស និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិដំណាក់កោះ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ៥លានដុល្លារអាមេរិក និងអាច
បង្កើតការងារបានចំនួន ៦០៣កន្លែង។
២-WING CHENG PACKAGING CO., LTD: គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ប្រអប់ក្រដាស ថង់ក្រដាស និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២៣៧កន្លែង៕ សំរិត

អត្ថបទដែលជាប់ទាក់ទង