ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដាក់ឱ្យដំណើរការម៉ាសុីន កាយប្រមូលសំរាម ស្វ័យប្រវត្តិមុខចំរឹងដែក ទប់សំរាម ស្ថានីយ៍បូមទឹកផ្សារចាស់ និងស្ថានីយ៍បូមទឹកចតុមុខ ជាគម្រោងការពារទឹកជំនន់ ជំហានទី៤របស់ចៃកា

44
  • ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញក្រោម ការដឹកនាំរបស់លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងរាជធានីភ្នំពេញ មានទាំងការស្តារប្រឡាយលូ ការស្ថាបនាលូថ្មីៗ ដែលមានទំហំមុខកាត់ ១ម៉ែត្រ ១ម៉ែត្រកន្លះ ២ម៉ែត្ររហូតដល់ ២ម៉ែត្រខ្លះជាដើម ។ បន្ថែមពីលើនេះទៀត  រដ្ឋបាលរាជធានីភ្នំពេញនូវបានសហការជាមួយអង្គការចៃកា ដោយបានកសាងនូវហេដ្ឋារចនាសម្ព័ន្ធនានាផ្សេងៗទៀត ដើម្បីរំដោះទឹកជំនន់នៅក្នុងរាជធានីភ្នំពេញនេះផងដែរ។
    ជាក់ស្ដែងសម្រាប់ពេលនេះអាជ្ញាធររាជធានីភ្នំពេញ
    បានការសហការជាមួយអង្គការចៃកា ដាក់ឱ្យដំណើរការម៉ាសុីនកាយប្រមូលសំរាមស្វ័យប្រវត្តិមុខចំរឹងដែក ទប់សំរាមស្ថានីយ៍បូមទឹកផ្សារចាស់ និងស្ថានីយ៍បូមទឹកចតុមុខ ដើម្បីឱ្យលំហូរទឹកអាចហូរបានទាន់ពេល មកកាន់ស្ថានីយ៍បូម និងអាងស្តកទឹកក្រោមដី កាត់បន្ថយបានទឹកជន់លិចនៅរដូវវស្សានេះ។
    មន្ត្រី​នៃមន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​ បានឱ្យ​ថា​ លោក Toshikazu TOKIOKA លេខាទី១ស្ថានទូតជប៉ុន លោកស្រី Aya TOKUMOTO តំណាងអង្គការ JICA និងលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ខែមិថុនាឆ្នាំ២០២១ ម្សិលម៉ិញ បានដាក់អោយដំណើរការម៉ាសុីនកាយ
    ប្រមូលសំរាមស្វ័យប្រវត្តិមុខសម្រាស់ ស្ថានីយ៍បូមទឹកផ្សារចាស់ និងស្ថានីយ៍បូមទឹកចតុមុខ ដោយសារ
    សំរាមជាឧបសគ្គបាំងបិទ សម្រាស់ស្ថានីយ៍ ធ្វើឱ្យលំហូរទឹកមិនអាចហូរទាន់ពេលមកដល់ស្ថានីយ៍បូម និងអាងស្តកទឹកក្រោមដី។
    ​      មន្ត្រី​​ដដែរបានបញ្ជាក់ថា​ ​គិតមកដល់ពេលនេះ ម៉ាសុីនកាយប្រមូលសំរាមស្វ័យប្រវត្តិថ្មីចំនួន៤កន្លែង ក្នុងចំណោម ៥កន្លែង បានដាក់ឱ្យដំណើរការ ដែលនឹងកាត់បន្ថយទឹកជន់លិចនៅតំបន់មុខព្រះបរមរាជវាំង ផ្សារកណ្តាល ផ្សារថ្មី វាលមេរុហ៍ ផ្លូវលេខ ១៩ ផ្លូវលេខ ១៥៤ ផ្លូវលេខ ១៤៤ ផ្លូវលេខ ១៣ និងមួយផ្នែកតំបន់ខាងកើតនិងខាងត្បូងវត្តភ្នំ ក្នុងខណ្ឌដូនពេញ ។
    នេះជាគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤របស់អង្កាចៃការ ។
    គួរបញ្ជាក់ថា ៖គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូជំហានទី៤ ក្នុងរាជធានីភ្នំពេញត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០៤ខែមិនាឆ្នាំ ២០១៩ ក្រោមអធិបតីភាពសម្ដេចតេជោហ៊ុន សែន
    នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
    គម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី០៤របស់ចៃកានេះ មានទឹកប្រាក់ សរុបប្រមាណ៣៦លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលគម្រោងនេះ រួមមានការសាងសង់អាងស្តុកទឹកក្រោមដី ស្ថានីយបូមទឹករបារ ត្រង់សំរាមមេកានិចប្រវត្តិ រថយន្តបំពាក់ម៉ាស៊ីនបូមទឹក ។  ក្នុងនោះការសាងសង់ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ខាងជើងវត្តភ្នំធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយលូក្នុងតំបន់ ខណ្ឌទួលគោកជាដើម៕

 

អត្ថបទដែលជាប់ទាក់ទង