បង្រ្កាបអតីតមន្ត្រីសមត្ថកិច្ច កងកម្លាំងអ្នកអនុវត្ដន៍ច្បាប់ម្នាក់ ក្រោយចូលនិវត្ដន៍ ទំនេរបេីកវង់លេងល្បែងសុីសង ផឹកសុីប្រមូលផ្ដុំ
កំពង់ស្ពឺ ៖ អតីតមន្ត្រីសមត្ថកិច្ចកងកម្លាំង អ្នកអនុវត្ដន៍ច្បាប់ម្នាក់នៅក្នុងខេត្ដកំពង់ស្ពឺ ក្រោយចូលនិវត្ដន៍ ទំនេរបេីកវង់លេងល្បែងសុីសង ផឹកសុីប្រមូលផ្ដុំជួបគ្នានៅក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ-១៩ ត្រូវបានសមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ធ្វើការបង្រ្កាប។
នារសៀលថៃ្ងទី៤ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចផ្លូវបេតុង ខាងក្រោយវត្ដថ្មី ស្ថិតក្នុងភូមិ បុរីកម្មករ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
នៅម្ដុំសំណង់មិនរៀបរយ ផ្ទះឈ្មោះ សយ សុីថូ អតីតមន្រ្ដីសមត្ថកិច្ច,,,, ម្នាក់នៅក្នុងខេត្ដកំពង់ស្ពឺ ចូលនិវត្តន៍បានមួយឆ្នាំជាង បានបេីកអនុញ្ញាតិឱ្យមានការប្រមូលផ្ដុំជួបជុំផឹកសុី លេងល្បែងសុីសង ដោយមិនក្រែងនិងការបង្រ្កាបរបស់សមត្ថកិច្ចមូលដ្ឋានឡេីយ ។
ជាក់ស្ដែងនៅរសៀលនេះ ដោយមានព័ត៌មានពីមហាជនរាយការណ៍ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះពិនិត្យនិងបង្រ្កាបនៅទីតាំងល្បែងខាងលេី ឃាត់ខ្លួនបានមនុស្ស ប្រុស ស្រី បានចំនួន ១០ នាក់ និងដកហូតវត្ថុតាង ម៉ូតូ ៥គ្រឿង ម៉ាកចំរុះ បៀរចំនួន ៤៤ ហ៊ូ កំរាលមួយ និងសម្ភារៈមួយចំនួនទៀត ។
- បច្ចុប្បន្នសមត្ថកិច្ចបានបញ្ជូនអ្នកទាំង១០នាក់មកកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីធ្វើការសាកសួរ និងចំណាត់ការតាមនីតិវិធីបន្ដ ៕