ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងនគរបាលស្រុកសំរោងទង បង្រ្កាបក្រុមចោរប្លន់មួយសំបុកធំ រីឯបក្ខពួកមួយចំនួនកំពុងរត់គេចខ្លួន

178

កំពង់ស្ពឺ​ ÷​ ក្រុមចោរប្លន់មួយសំបុកធំ ត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង និងព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលជាគរបាលខេត្ដកំពង់ស្ពឺ ស្រាវជ្រាវបង្រ្កាបបានជាបន្ដបន្ទាប់ រីឯបក្ខពួកមួយចំនួនកំពុងរត់គេចខ្លួន។

កាលពីថ្ងៃទី​០៣​ ខែមិថុនា​ ឆ្នាំ​២០២១​ កំលាំងនគរបាលចេញ​ល្បាតក្នុងភូមិសាស្រ្ដ​ ស្រុកសំរោងទង​ផ្លូវជាតិលេខ៤​ ផ្លូវជាតិលេខ៤១​ លុះដល់ចំណុច​ភូមិស្វាយតាវង ឃុំសែនដី ស្រុកសំរោងទង
ផ្លូវជាតិលេខ៤១​ គីឡូម៉ែត្រ​១២~១៣​ បានឃេីញ​មុខ​សញ្ញា​ជិះម៉ូតូ៤គ្រឿង​ មនុស្ស៨នាក់ប្រុស​ ជិះពីជើងទៅត្បូងដល់ចំណុចខាងលើបានជិះបកក្រោយវិញមកទិសខាងជើង​ ដោយមានកាសង្សយ័កំលាំងបាន​ដេញតាមស្ទាក់ឃាត់​បាន​ម៉ូតូ​មួយ​គ្រឿង​ មនុស្ស​០២​នាក់​ ចំណែក​បក្ខពួក​គេចខ្លួន​បាត់​អស់​។ មុខសញ្ញា​សង្ស័យ​ទាំង​ពីរមានឈ្មោះ​ ៖ ឈ្មោះ មឿន រក្សា ប្រុស២១ឆ្នាំ នៅភូមិត្នោតទេ ឃុំទ្រា ស្រុកសំរោងខេត្ត តាកែវ ស្នាក់នៅបន្ទប់ជួ​លភូមិថ្មី សង្កាត់គោកឃ្លៀង រាជធានីភ្នំពេញ​ មុខរប​រ​លើកបន្លែផ្សារជម្ពូវ័ន្ដ​ ។ ឈ្មោះ​ ឡុង ម៉ារ៉ាឌី ប្រុស១៨ឆ្នាំ នៅភូមិព្រៃញា​តិ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ស្នាក់នៅបន្ទប់ជួលភូមិថ្មី សង្កាត់គោកឃ្លៀង រាជធានី ភ្នំពេញ មុខរប​រ​ លើកបន្លែផ្សារជម្ពូវ័ន្ដ​ ។

ក្រោយការសាកសួរ​មុខសញ្ញា​ទាំងពីរនាក់​បានឆ្លេីយសារភាពថា​ ក្រុមរបស់ខ្លួនបានជិះម៉ូតូមកគោលបំណងរកធាក់ប្លន់យកម៉ូតូ អ្នកដំណើរ​ពេលព្រឹក​ព្រលឹ​មស្ងាត់។

សកម្មភាព​កន្លងមក​ ៖ កាលថ្ងៃទី8 ឧសភា 2021 ខ្លួនមានបក្ខពួកចំនួន 13 នាក់ ជិះម៉ូតូ7គ្រឿងបានធាក់នឹងវៃ ជនរងគ្រោះ​ ម្នាក់​យ​កម៉ូតូ1គ្រឿង ម៉ាកហុងដាសេ125​ នៅចំណុចផ្លូវ​4​1​ ចន្លោះ​គឺឡូម៉ែត​ ១២~១៣​ ក្រោយពីឈ្មោះ មឿន រក្សា ឆ្លើយសារភាពកំលាំងនគរបាលស្រុកបានស​ហការជាមួយការិ.ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ គោរព​ស្នេីសុំ​យោបល់​ដឹកនាំ​ដ៏ខ្ពង់ខ្ពស់​ពី​លោក​ ឧត្ដមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការនគរបាល​ខេត្ដកពង់ស្ពឺ​ និងដោ​យបា​ន​ការសម្របសម្រួល​នីតិវិធី​ពីលោកជំទាវ​ ព្រះរាជអាជ្ញា​ អយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ និ​ង​កិច្ច​សហការល្អ​ ​ពីជំនាញ​ នៃស្នងការដ្ឋានន​គរបា​ល​ រាជធានីភ្នំពេញ​ កំលាំង​នគរបាល​បានបន្តឃា​ត់ខ្លួន​បក្ខពួក​ចោរប្លន់​បាន​ ៤នាក់​ទៀត​ ៖ ឈ្មោះ ឈន សាយសុគីណាន់ ប្រុស16ឆ្នាំនៅ​ភូមិបាក់ក ឃុំព្រៃញាតិ ស្រុកគងពិសី ស្នាក់នៅ​បន្ទ​ប់ជួលភូមិថ្មី សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខមុខរបរ​ ដឹកអីវ៉ាន់​អនឡាញ។ ឈ្មោះ​ រីម ដារ៉ាចាន់ ប្រុស 17ឆ្នាំ ភូមិទី៦​ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ មុខរបរ​ ដឹកអីវ៉ាន់ អនឡា​ញ។ ឈ្មោះ​ ផាន រ៉ាវក ហៅ វី ប្រុស 15ឆ្នាំ នៅផ្សារសាំហាន់ សង្កាត់ ខ្មួញ ខណ្ឌសែនសុខ មុខរបរ​ ដឹកអីវ៉ាន់អនឡាញ និងជាសិស្សរៀនថ្នាក់ទី10 នៃវិទ្យាល័យ​ 100ខ្នង។ ឈ្មោះ​ ឆន វាសនា ហៅ ចយ ប្រុស15ឆ្នាំ ភូមិ ខ្មួញ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ មុខរបរ​ ដឹកអីវ៉ាន់អនឡាញ និងជាសិស្សរៀនថ្នាក់ទី10​ វិទ្យាល័យ​ ប៊ុន​ រ៉ានី ហ៊ុនសែន​ កោះដាច់។

តាមការបញ្ជាក់​ពីលោកវរសេនីយ៍ឯក​ សម​ សាក់​ ស្នងការ​រង​ នៃស្នងការដ្ឋានន​គរបាលខេត្ដកំពង់ស្ពឺ​ កិច្ច​ប្រតិបត្ដិការ​ខាងលេី​ សមត្ថកិច្ចឃាត់ខ្លួនជនស​ង្ស័យជាមុខសញ្ញាក្រុមចោរប្លន់បាន​ ០៦​ នាក់​ ៖ វត្ថុតាង​ដកហូតបានម៉ូតូ 2 គ្រឿង ក្នុងនោះដកហូតបានម៉ូតូជនរងគ្រោះ​ 01​ គ្រឿង ករណីប្លន់នៅ ស្រុ​កបរសេដ្ឋ​ ខេត្ត​កំពង់ស្ពឺ​ ។

យោងតាម​លទ្ធផល​ស្រាវជ្រាវ​ និងចម្លេីយបក្ខពួក​ក្រុមចោរប្លន់ថា​ មានបក្ខពួកច្រេីននាក់​ បានប្រព្រឹត្ដ​ធ្វើ​សកម្មភាព​ចំនួន​០៣​លេីក​ ក្នុងភូមិសាស្រ្ដ​ខេត្ដ​កំពង់ស្ពឺ​ មុខសញ្ញា​ ០៦នាក់​ត្រូវ​បានឃាត់ខ្លួន​ដោយ​ស​មត្ថកិច្ច​ខាងកំពង់ស្ពឺ​ ២នាក់​ ឃាត់​ខ្លួន​ដោយសមត្ថកិ​ច្ចខណ្ឌសែនសុខ​ និង០២នាក់ទៀត​ ឃាត់ខ្លួន​ដោយ​សមត្ថកិច្ច​ខាងខេត្ដ​កណ្តាល​ ។

បច្ចុប្បន្ន​មុខសញ្ញា​សង្ស័យ​ទាំង​០៦នាក់​ ត្រូវ​បានជំ​នា​ញការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់​ កសាងសំ​ណុំរឿង​បញ្ជូន​ទៅតុលាការ​ ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង