ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់បក់បោកខ្លាំង និងរលកសមុទខ្ពស់ៗ

54

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាស ០៩-១៥ មិថុនា ២០២១ ដោយអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង និងរលកសមុទខ្ពស់ៗ។

ក្នុងពេលខាងមុខនេះ កម្ពុជាទទួលនូវឥទ្ធិពលនៃខ្យល់មូសុងនិរតីក្នុងនោះ ៖

– ពីថ្ងៃទី៩-១២ មិថុនា ខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាប

– ពីថ្ងៃទី១៣-១៥ មិថុនា ខ្យល់មូសុងនិរតីខ្លាំង និងជ្រលងនៃកូនព្យុះឈ្មោះ លូហ្គូម៉ា លើកទី៤ TS KOGUMA 2014។

អាស្រ័យស្ថានភាពអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន ជាពិសេស ប្រជានេសាទ និងអ្នកដំណើរសមុទ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះខ្យល់បក់បោកខ្លាំង និងរលកសមុទខ្ពស់ៗ ៕

អត្ថបទដែលជាប់ទាក់ទង