ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី រៀបចំ Group Telegram “ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់” សម្រាប់ ពលរដ្ឋ មានចម្ងល់និងសំណូមពរទាក់ទងការអនុវត្ត “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់»

126

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលបានចាប់ផ្ដើមបើក ផ្ដល់សាច់ប្រាក់ឧបត្ថម្ភ ជូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាក ផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែល មានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកក្នុងជីវភាព, និងគ្រួសារប្រជាពលរដ្ឋដែល មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈហើយ ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានរៀបចំ Group Telegram មួយដែលមានឈ្មោះថា “ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់” សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានចម្ងល់ ក៏ដូចជាសំណូមពរ ទាក់ទងជុំវិញការអនុវត្ត “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់»នេះផងដែរ។
រដ្ឋបាលរាជធានីសូមគោរពជម្រាបជូនសាធារណជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មេត្តាជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំ Group Telegram មួយដែលមានឈ្មោះថា “ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់” សម្រាប់បងប្អូនប្រជាពលរដ្ឋដែល មានចម្ងល់ ក៏ដូចជាសំណូមពរទាក់ទងជុំវិញការអនុវត្ត “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែល មានការលំបាកផ្នែកជីវភាព និងគ្រួសារដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមាន អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១” សូមសាកសួរមក ក្រុមការងារដើម្បីផ្តល់ជូននូវចម្លើយតបទៅវិញ។
សូមបងប្អូនចូលរួមក្នុង GROUP នេះ ដោយចុចនូវ link ដូចខាងក្រោម៖
ពន្យល់កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ :
https://t.me/pphall2 ។
បើយោងតាមសារលិខិតរបស់រាជរដ្ឋាភិបាល គឺ
សារលិខិត ស្តីពី ការចាប់ផ្ដើមបើកផ្តល់ សាច់ប្រាក់ឧបត្ថម្ភ ក្រោម “កម្មវិធីជំនួយសង្គមជាសាច់ប្រាក់ ក្រោយពេលបិទខ្ទប់ សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមាន ការលំបាក ផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមាន អ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាក ផ្នកជីវភាព, និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ បងប្អូនជនរួមជាតិទាំងអស់ជាទីស្រលាញ់ និងជាទីនឹករលឹក ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមជម្រាបជូន ជនរួមជាតិទាំងអស់ឱ្យ បានជ្រាបថា រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមបើកផ្ដល់សាច់ប្រាក់ ឧបត្ថម្ភចាប់ពីថ្ងៃនេះតទៅ ជូនប្រជាពលរដ្ឋ និងគ្រួសារគោលដៅ ដូចតទៅ៖
១. ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាក ផ្នែកជីវភាព នៅក្នុងតំបន់ក្រោមការអនុវត្ត វិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ,
២. កម្មករ-និយោជិតដែល បម្រើការងារនៅតាមរោងចក្រ-សហគ្រាសក្នុងវិស័យ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប នៅក្នុងតំបន់ក្រោមការ អនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំ នៃរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ
៣. ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែក ជីវភាព និងគ្រួសារប្រជាពលរដ្ឋដែល មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស។
អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋ ដែលមានការលំបាកផ្នែកជីវភាព ដែលទទួលបានការសម្ភាស និងការបញ្ជាក់ពីអាជ្ញាធរ រួចហើយ និងកម្មករនិយោជិតដែល បម្រើការងារ នៅតាមរោងចក-សហគ្រាសក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលទទួលបានការ បញ្ជាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងប្រជាពលរដ្ឋ និងក្រុមគ្រួសារប្រជាពលរដ្ឋ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវិភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ នៅទូទាំងប្រទេស អញ្ជើញទៅបើកសាច់ប្រាក់ នៅបញ្ជរវឹងណាមួយដែលនៅជិតផ្ទះ ឬប្រើប្រាស់អែប (APP) របស់ធនាគារវឹង ក្នុងទូរសព្ទ និងសូមអនុវត្ត វិធានការសុខាភិបាល ៣ កុំ ៣ ការពារ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។
ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋគោលដៅ ដែលមានការលំបាក ផ្នែកជីវភាព រស់នៅក្នុងរាជធានីភ្នំពេញ ក្រុងតាខ្មៅ និងក្រុងព្រះសីហនុ ហើយមិនទាន់ត្រូវបាន កំណត់ អត្តសញ្ញាណនៅឡើយ សូមមេត្តារួសរាន់ក្នុងការ ទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ក្នុងតំបន់ដែលបងប្អូនកំពុង រស់នៅ ដើម្បីស្នើសុំការសម្ភាស និងកំណត់អត្តសញ្ញាណ នៅតាមឃុំ សង្កាត់ ក្នុងរយៈពេលមួយសប្តាហ៍ ដោយគិតចាប់ពីថ្ងៃនេះតទៅ ដើម្បីទទួលបានការ ឧបត្ថម្ភសាច់ប្រាក់ពីកម្មវិធីនេះ នៅជំហានបន្ទាប់។
សម្រាប់ព័ត៌មានបន្ថែម អំពីការទទួលបានប្រាក់ឧបត្ថម្ភនេះ សូមទំនាក់ទំនង ឃុំ សង្កាត់ ដែលនៅ ជិតផ្ទះបងប្អូន ឬក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈទូរសព្ទលេខ ០១៥ ២១៩ ៨៨៨៕

អត្ថបទដែលជាប់ទាក់ទង