ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពលរដ្ឋរងផលប៉ះពាល់ ដោយជំងឺកូវីដ.១៩ ចំនួន៤៨គ្រួសារ ក្នុងភូមិផ្សារកំបូល បានទទួលអំណោយសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី នៃកម្ពុជា

89

ភ្នំពេញ៖ ដោយមានការគិតគូរដ៏ខ្ពង់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលចំពោះបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ19នោះ ក៏បានចាត់ចែងឱ្យ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាំយកអំណោយដ៏ថ្លៃថ្លា របស់សម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅចែកជូនដល់ដៃ បងប្អូនដែលរងគ្រោះ ដោយជំងឺកូវីដ19ទាំងនោះ។
ជាក់ស្ដែងនៅរសៀលថ្ងៃទី ១១ ខែមិថុនាឆ្នាំ ២០២១ នេះ រដ្ឋបាលខណ្ឌកំបូលក៏បាន
ចាត់ឱ្យថ្នាក់ដឹកនាំរបស់ខ្លួន នាំយកនូវអំណោយដ៏ថ្លៃថ្លា របស់សម្ដេចនាយករដ្ឋមន្ត្រីទៅ ចែកជូនដល់ដៃ បងប្អូនប្រជាពលរដ្ឋនិងកម្មករ កម្មការិនី នៅក្នុងភូមិផ្សារកំបូល សង្កាត់កំបូល ខណ្ឌកំបូលចំនួន ៤៨ គ្រួសារ ដែលកំពុងត្រូវបានបិទខ្ទប់ ដោយសារជំងឺកូវីដ19។
លោកស្រី ទេព កញ្ចនា អភិបាលរងតំណាងអភិបាលខណ្ឌកំបូល ក៏បានជម្រាបជូនអំពី ស្ថានភាពជាក់ស្ដែងនៃការ បន្តរីករាលដាលជំងឺកូវីដ.19 នៅក្នុងសហគមន៍ ក៏ដូចជារោងចក្រសហគ្រាសនានា នៅក្នុងមូលដ្ឋានដែលទាមទារ ឲ្យបងប្អូនប្រជាពលរដ្ឋកម្មករ កម្មការិនីទាំងអស់ បន្តយកចិត្តទុក ដាក់ការពារខ្លួនតាមវិធាននានា របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល អោយភ្ជាប់ខ្ជួន។
លោកស្រីអភិបាលរងបាន បញ្ជាក់ថាបងប្អូនអាច ភ្លេចជំងឺកូវីដ.១៩ ប៉ុន្តែជំងឺ.19 មិនដែលភ្លេចបងប្អូនម្ដងណាឡើយ ឲ្យតែបងប្អូនធ្វេសប្រហែស តែមួយភ្លែតនោះ អាចប្រឈមនឹងការឆ្លងជំងឺនេះភ្លាម។ ដូច្នេះដើម្បីឱ្យធានាបានថា បងប្អូនអាចចៀសផុត ពីការឆ្លងជំងឺដ៏កាចសាហាវនេះ មានតែបងប្អូនត្រូវតែ អនុវត្តនូវវិធានការ ៣ ការពារ ៣កុំ នឹងបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកស្រីក៏សុំការអធ្យាស្រ័យ និងយោគយល់ដល់ក្រុមការងារ ដែលមានការយឺតយ៉ាវ ចំពោះការដឹកនូវអំណោយ ទាំងនេះមកជូនបងប្អូន ដោយសារមានបងប្អូន រងគ្រោះជាច្រើនទៀត កំពុងត្រូវការអំណោយ សប្បុរសធម)ទាំងនេះ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង