ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក នុត ពុធដារ៉ា ចុះពិនិត្យដំណើរការយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទាំងអស់ ក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម

186

 

កណ្ដាល៖នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល រួមជាមួយលោកប្រធាម អនុប្រធានមន្ទីរ អង្គភាព គណៈអភិបាលស្រុក ប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានចុះពិនិត្យដំណើរការ នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម។

ក្នុងឱកាសនោះលោក នុត ពុធដារ៉ា បានធ្វើការថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងការបំពេញ ភារកិច្ចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ របស់ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជនស.ស.យ.ក ។
លោកអភិបាលរងខេត្ត ក៏បានណែនាំដល់គ្រូពេទ្យ អជ្ញាធរមូលដ្ឋាន កងកម្លាំង យុវជន ចូលរួមជំរុញការងារចាក់វ៉ាក់សាំងអោយបានឆាប់រហ័ស ជូនប្រជាពលរដ្ឋ ដើម្បីបញ្ជៀសការរីករាលដាលនៃ ជម្ងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានការ របស់សម្តេចតេជោ គឺ ៣ការពារ និង៣កុំ ជាពិសេសការពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពអោយ បានត្រឹមត្រូវ ក្នុងពេលចាក់វ៉ាក់សាំង និងអនុវត្តវិធានការនានាដែល បានដាក់ចេញដោយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា៖យុទ្ធនាការនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ បានចាប់ផ្តើមដំណើរការចាក់ ជូនប្រជាពលរដ្ឋទូទៅទាំងអស់ដែល មានអាយុចាប់ពី ១៨ឆ្នាំឡើង ដែលរស់នៅក្នុងមូលដ្ឋានស្រុកទាំង២។

ក្នុងឱកាសនោះ ដែរលោកអភិបាលរងខេត្តក៏ បានធ្វើពិធីប្រគល់សម្ភារៈ សម្រាប់គាំទ្រដលដំណើរការ ចាក់វ៉ាក់សាំង កូវីដ-១៩ ជូនដល់ រដ្ឋបាលស្រុកខ្សាច់កណ្តាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង