ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់ម្នាក់, របួសម្នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅកៀនស្វាយ

92

 

កណ្ដាល៖ក្រុមសមត្ថកិច្ចកៀនស្វាយ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោក រវាងម៉ូតូនឹង រថយន្តបណ្តាលអោយរបួសមនុស្សរបួសធ្ងន់ និងស្លាប់ម្នាក់ខូចខាតម៉ូតូ ០១ គ្រឿង និងរថយន្ត ០១គ្រឿង ធ្ងន់ ។អ្នកបើកបររថយន្តបាននាំ យកមកសាកសួរចម្លើយនៅ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ។
កើតហេតុនៅរសៀលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ២០២១នៅចំនុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៩-២០ ក្នុងភូមិ កោះបៀរ ឃុំ គគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ មានម៉ូតូមួយគ្រឿងម៉ាក Pulsar ពណ៍ក្រហម ស ប្រភេទប្រុស គ្មានផ្លាក់លេខ បើកបរដោយឈ្មោះ រៀម សាល ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល
មានអ្នករួមដំណើរម្នាក់ ឈ្មោះ មាស ថន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកបរមានទិសដៅ ពីភ្នំពេញទៅអ្នកលឿង ។ពេលបើកមក ដល់ចំណុចកើតហេតុ ខាងលើបានបុកជាមួយ រថយន្តម៉ាក HYUNDAI STAREX ពណ៌ទឹកប្រាក់ ប្រភេទដឹកអ្នកដំណើរ ពាក់ផ្លាកលេខ សៀមរាប 2D.1206 បើកបរដោយឈ្មោះ ឯម ភារាត់ភេទប្រុស អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ព្រៃស្រះ ឃុំ សម្បត្តិមានជ័យ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលបើកបរមានទិសដៅផ្ទុយគ្នា បណ្តាលអោយ រងរបួសធ្ងន់។ អ្នកបើកបរម៉ូតូឈ្មោះ រៀម សាល បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ហើយស្លាប់អ្នករួមដំណើរ ឈ្មោះមាស ថន បានប្រគល់ជូនគ្រួសារទៅធ្វើបុណ្យតាមប្រពៃណី។ ខូចខាតម៉ូតូធ្ងន់ ០១ គ្រឿងនិង រថយន្តខូចស្រាល ០១ គ្រឿង ត្រូវបានកម្លាំងជំនាញ ចុះវាស់វែងយក ទៅរក្សាទុកជាភស្តុតាងនៅ អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។
សន្និដ្ឋានបឋម: ករណីនេះបណ្តាលមក ពីអ្នកបើកបរម៉ូតូឈ្មោះរៀម សាល ធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន ចូលចំណែកផ្លូវនៃរថយន្ត៕

អត្ថបទដែលជាប់ទាក់ទង