សម្ដេចតេជោ បានសម្រេចដឹកនាំ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ ដោយផ្ទាល់
ភ្នំពេញ ៖ សម្ដេចតេជោ បានសម្រេចដឹកនាំ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (គ.ប.ក) ដោយផ្ទាល់តែម្ដង ដោយអមដោយឧបនាយករដ្ឋមន្រ្តី៤រូប ក្នុងនោះអនុប្រធានប្រចាំការ១រូប និងអនុប្រធានចំនួន៤រូប ព្រមទាំងសមាជិកជាច្រើននាក់ទៀត។
នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យ កែសម្រួលរចនាសម្ព័ន្ធការងារ និងរបៀបរបបការងារ នៃយន្តការប្រយុទ្ធនឹងជំងឺកូវីដ១៩ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដោយសម្តេចតេជោ ជាប្រធានដឹកនាំគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩៕