ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប៉េអឹម ឃាត់ខ្លួននាយកក្រុមហ៊ុន KMB ជាមេម៉ៅការសាងសង់អគារគម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា ដែលគេចវេសមិនបើកប្រាក់ថ្លៃពលកម្មជូនកម្មករ

293

 

ភ្នំពេញ ៖ អ្នកទទួលម៉ៅការសាងសង់អគារ​គម្រោង​ក្រុង​រណប​ China poipet satellite city របស់​អ្នកឧកញ៉ា​ ឡេង​ ណា​វ៉ា​ត់​ត្រា មិនបានបើកប្រាក់ថ្លៃពលកម្មជូនកម្មករ បានធ្វើឲ្យកម្មករផ្ទុះការតវ៉ាដើម្បីទាមទារបើកប្រាក់ខែ។
ប៉ុន្តែទោះយ៉ាងណា​ លោកប៉ែន វុ​ទ្វី ជា​អ្នកគ្រប់គ្រង​ទូទៅ គម្រោង​ក្រុង​រណប​ China poipet satellite city របស់​អ្នកឧកញ៉ា​ ឡេង​ ណា​វ៉ា​ត់​ត្រា បានប្រកាសស្វែងរកអ្នកទទួលម៉ៅការសាងសង់អាគារនោះភ្លាមៗ​ ដើម្បីឲ្យមកទទួលខុសត្រូវក្នុងការបើកប្រាក់ខែជូនកម្មករ។

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ លោកប៉ែន វុ​ទ្វី បានចេញផ្សាយព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការថា ប៉េអឹម បានឃាត់ខ្លួន នាយកក្រុមហ៊ុន KMB ដែលជាមេម៉ៅការសាងសង់អាគារពាណិជ្ជកម្ម គ្រោង៣០អាគារ
នៅក្នុងគម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា ហើយ បានព្រមព្រៀងចូលខ្លួន បើកលុយឲ្យពុកម៉ែបងប្អូនកម្មករកម្មការិនីនៅម៉ោង១១និង៣០នាទីនេះហើយ។

សូមបញ្ជាក់ថា លោកប៉ែន វុទ្វី ជាអ្នកគ្រប់គ្រងទូទៅ គម្រោងក្រុងរណប China poipet satellite city របស់អ្នកឧកញ៉ាឡេងណាវ៉ាត់ត្រា សូមគោរពអញ្ជើញលោកពៅសុខសាន្ត ហៅ big ដែលជាមេម៉ៅការសាងសង់អាគារពាណិជ្ជកម្មគ្រោងចំនួន ៣០ អាគារនៅគម្រោងសូមចូលរួមដោះស្រាយ ជាមួយពុកម៉ែបងប្អូនកម្មករកម្មការិនីចំនួនជាង ២០០ នាក់។ និងគោរពកាតព្វកិច្ចតាមកិច្ចសន្យា ព្រមព្រៀងជាមួយក្រុមហ៊ុនជាបន្ទាន់ បើពុំដូច្នោះទេ ក្រុមហ៊ុននឹងបង្ខំចិត្តធ្វើតាមផ្លូវច្បាប់។ លោកបានព្យាយាមទាក់ទងជាច្រើនលើកច្រើនសារ តែលោកមិនព្រមលើកទូរស័ព្ទ ព្រោះវាគឺជាការគេចវេស ដែលធ្វើឲ្យប៉ះពាល់កិត្តិយសក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ។

​តាមការ​បញ្ជាក់​បន្ថែម​របស់​ ប៉ែន វុ​ទ្វី ជា​អ្នកគ្រប់គ្រង​ទូទៅ គម្រោង​ក្រុង​រណប ​China poipet satellite city របស់​អ្នកឧកញ៉ា ​ឡេង​ ណា​វ៉ា​ត់​ត្រា ​បាន​បញ្ជាក់​ថា ​កន្លងមក ​ឲ្យ​តែ​លោក ពៅ សុខសាន្ដ ដែលជាមេការ ឲ្យតែមកសុំពិគ្រោះ​សំណើ​បើកប្រាក់​ឈ្នួល ជូន​បុគ្គលិក (​ខ្ចី​) ​ខាង​ក្រុមហ៊ុន ​តែងតែ​សម្របសម្រួល​ជូន​ជានិច្ច ​តែ​ដោយឡែក​នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ ​លោក​ពៅ​សុខសាន្ត​ ពុំបាន​ផ្ដល់​ព័ត៌មាន​ជូន​មក​ក្រុមហ៊ុន​ទេ​។ តែ​បែរជា​បាត់​ដំណឹង​ហើយ ខាង​ក្រុមហ៊ុន​ទាក់ទង​មិនបាន​ទៅវិញ​៕

   

អត្ថបទដែលជាប់ទាក់ទង