រដ្ឋបាលខណ្ឌបឹងកេងកង បានចុះរៀបចំសណ្ដាប់ធ្នាប់ តាមបណ្ដោយមហាវិថីម៉ៅសេទុង
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានចុះរៀបចំសណ្ដាប់ធ្នាប់ តាមបណ្ដោយមហាវិថីម៉ៅសេទុង ចាប់មហាវិថីព្រះនរោត្តម រហូតដល់មហាវិថីព្រះមុន្នីរេត ដោយមានការចូលរួមពី រដ្ឋបាលសង្កាត់បឹងកេងកងទី៣ , ទួលស្វាយព្រៃទី១និងសង្កាត់ទំនប់ទឹកខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា កន្លងមករដ្ឋបាលខណ្ឌបឹងកេងកង បានចេញសេចក្ដីជូនដំណឹងលេខ ០០៨/២១ សជណ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ របស់រដ្ឋបាលខណ្ឌបឹងកេងកង ដូចខាងក្រោម៖ ត្រូវបញ្ឈប់រាល់ការដាក់តាំង លក់សម្ភារៈផ្សេងៗនៅលើចិញ្ចើមផ្លូវសធារណៈ ដោយត្រូវដាក់តាំងលក់ត្រឹមក្នងផ្ទះរៀងៗខ្លួន។ ត្រូវបញ្ឈប់រាល់ការដាក់បាំងរបងហ៊ុព័ទ្ធសម្ភារៈ ឬយានជំនិះផ្សេងៗលើចិញ្ចើមផ្លូវសាធារណៈ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។ ត្រូវបញ្ឈប់រាល់ការលក់ដូរគ្រឿងហូកចុកផ្សេងៗ ដោយមានការដាក់តុ-កៅអី នៅលើចិញ្ចើមផ្លូវសាធារណៈ។
រដ្ឋបាលខណ្ឌ នឹងទុករយៈពេលជូន ០១(មួយ)សប្ដាហ៍ ដើម្បីអោយបងប្អូនធ្វើការរុះរើ កែសម្រួលដោយខ្លួនឯង គិតពីកាលបច្ចេទនៃ ការចេញសេចក្ដីជូនដំណឹងនេះ ផុតរយៈពេលនេះរដ្ឋបាលខណ្ឌនឹងមានវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតសម្ភារៈរបស់បងប្អូនឡើយ៕ដោយសុវណ្ណភូមិ