ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦២៥នាក់​ ជាសះស្បេីយ​ ៧០៥នាក់ និងស្លាប់ថ្មី​ ១២នាក់

39

 

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ ថ្ងៃទី ១៧ មិថុនា​ ២០២១​ រកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៦២៥នាក់​ (ឆ្លងសហគមន៌​:​ ​៥៩១​នាំចូល:​ ៣៤) និងមានជាសះស្បេីយ​ ៧០៥នាក់ ។ ដូច្នេះចំនួនករណី ជំងឺកូវីដ-១៩ សរុប​កេីន​ ៤០៧៨២នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៣៥០៣០នាក់​​​​​​​​​​​​​​​​​ និង ស្លាប់ថ្មី​ ១២នាក់​ សរុប​ស្លាប់ ៣៨០នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគំរាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីង និងពិភពលោក កំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ដែរ ។ ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។ ត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃ ជាមួយសាប៊ូ​ អាល់កុល​ ឬជែល​៕

អត្ថបទដែលជាប់ទាក់ទង