ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ បញ្ឈប់ការចេញអាជ្ញាបណ្ណទេសចរណ៍ ដល់អាជីវកម្មដឹកជញ្ជូនទេចរណ៍តាមផ្លូវគោក និងផ្លូវទឹក

51

ភ្នំពេញ៖ សេចក្តីជូនដំណឹងលេខ២៦៩  សជណអគឧ ចុះថ្ងៃទី១៧  ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួង ទេសចរណ៍ ស្តីពី ការបញ្ឈប់ការចេញអាជ្ញាបណ្ណទេសចរណ៍ ដល់អាជីវកម្មដឹកជញ្ជូនទេចរណ៍តាមផ្លូវគោក  និងផ្លូវទឹករបស់ក្រសួងទេសចរណ៍។

យោងតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាលលេខ ៣៦ សជណ ហធ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ក្រសួងទេសចរណ៍មានកិត្តិយស សូមជម្រាបជូនដំណឹងដល់សមាគមដឹកជញ្ជូនទេសចរណ៍ និងលោក-លោកស្រី ជាម្ចាស់អាជីវកម្មដឹកជញ្ជួនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹកទាំងអស់ មេត្តាជ្រាបដូចខាងក្រោម៖

១. ក្រសួងទេសចរណ៍នឹងបញ្ឈប់ការចេញអាជ្ញាបណ្ណទេសចរណ៍ដល់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាម ផ្លូវគោក និងផ្លូវទឹកចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ តទៅ

២. អាជ្ញាបណ្ណទេសចរណ៍សម្រាប់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹកចេញដោយក្រសួង ទេសចរណ៏កន្លងមកដែលនៅមានសុពលភាព អាចបន្តអនុវត្តរហូតដល់អស់សុពលភាព

៣. លោក-លោកស្រីជាម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹកដែលមានលិខិតអនុញ្ញាត ឱ្យធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរផ្ដល់ដោយក្រសួងសាធារណការនិងដឹកជញ្ជូន គឺមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់សម្រាប់ប្រកបអាជីវកម្មដឹកជញ្ជួនទេសចរណ៍ ដោយពុំបាច់តម្រូវឱ្យស្នើសុំអាជ្ញាបណ្ណ ទេសចរណ៍ពីក្រសួងទេសចរណ៍ថែមទៀតទ

៤. ដោយឡែក ម្ចាស់អាជីវកម្មដឹកជញ្ជូនទេសចរណ៍តាមផ្លូវគោក និងផ្លូវទឹកនៅតែអាចស្នើសុំចូលរួម វគ្គបណ្តុះបណ្តាលពង្រឹងគុណភាពសវាកម្ម ឬដាក់ពាក្យចូលរួមការប្រឡងប្រណាំងផ្សេងៗកម្រិតថ្នាក់ជាតិ ឬថ្នាក់តំបន់តាមរយៈក្រសួងទេសចរណ៍បាន៕

អត្ថបទដែលជាប់ទាក់ទង