ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល៖ មានការងារសំខាន់ៗចំនួន៥ ដែលលោក និងលោកស្រីចៅសង្កាត់និងចៅសង្កាត់រងត្រូវយកទៅអនុវត្ត

38

 

ភ្នំពេញ៖លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល រួមជាមួយលោក-លោកស្រីអភិបាលរង លោកនាយក នាយករងរដ្ឋបាល កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បានចុះជួបសំណេះសំណាលជាមួយលោកចៅសង្កាត់ ចៅសង្កាត់រង សមាជិកក្រុមប្រឹក្សាសង្កាត់ លោក-លោកស្រីប្រធានភូមិ និងលោកប្រធាន អនុប្រធានស.ស.ក សង្កាត់ ដើម្បីពង្រឹងការអនុវត្តការងារ ដោយធ្វើពេលព្រឹកនៅសង្កាត់កំបូល ក្នុងបរិវេណវត្តកំបូល និងពេលរសៀល នៅសង្កាត់កន្ទោក ក្នុងបរិវេណវត្តស្វាយផ្អែម ដែលមានរបៀបវារៈដូចខាងក្រោម៖ ។
ក្នុងកិច្ចសំណេះសំណាលនោះលោកអភិបាលខណ្ឌលើកឡើងថា៖យើងមានការងារសំខាន់ៗចំនួន៥ដែលលោកនិងលោកស្រីចៅសង្កាត់និងចៅសង្កាត់រងត្រូវយកទៅអនុវត្តទី១-ការងារពង្រឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌកំបូល

២-ពង្រឹងប្រសិទ្ធិភាពការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល និងការងារអភិវឌ្ឍមូលដ្ឋាន

៣-ពង្រឹងការផ្តល់សេវារដ្ឋបាល ទាំងសេវាសំណូមពរ និងសេវាតម្រូវការជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឲ្យមានប្រសិទ្ធិភាព និងប្រសិទ្ធិផល ។

៤- ពង្រឹងការងារអនាម័យ បរិស្ថាន ក្នុងដ្ឋានសង្កាត់ និងកិច្ចគាំទ្រ សហការជាមួយក្រុមហ៊ុន MIZUDA ក្នុងការផ្តល់សេវាសម្អាត និងប្រមូលសំរាម តាមលំនៅដ្ឋាន និងអាជីវកម្មដ្ឋាន ក្នុងភមិសាស្ត្រសង្កាត់ ។
និងទី៥- បញ្ហាផ្សេងៗ ។
សូមជម្រាបជូនថា ពិធីសំណេះសំណាលនេះ ប្រកាន់ខ្ជាប់នូវការអនុវត្តន៍ “៣ការពារ ៣កុំ ” ដោយ ប្រើឧបករណ៍ វាស់កំដៅ ការអង្គុយរក្សាគម្លាត ពាក់ម៉ាស និងមានអាល់កុលលាងសម្អាតដៃ៕

អត្ថបទដែលជាប់ទាក់ទង