ទេយ្យវត្ថុអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី វេរប្រគេនជូន ព្រះសង្ឃដល់វត្តទាំង០៩នៃស្រុក និងក្រុងចំនួន០៣ ខេត្តពោធិសាត់…!
ខេត្តពោធិសាត់៖កាលពីថ្ងៃទី០៣ និងទី០៤ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានអនុញ្ញាតអោយ លោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកទេយ្យវត្ថុរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិ វឌ្ឍនា ប៊ុន ស៊ាងលី វេរប្រគេនជូនដល់ព្រះសង្ឃគង់នៅវត្តទាំង០៩ នៃស្រុក និងក្រុងចំនួន០៣ក្នុងខេត្តពោធិសាត់ ។
ក្នុងឱកាសនោះលោក ជិន ប៊ុនធឿន ជាតំណាងបានពាំនាំបណ្តាំសួរសុខទុក្ខពីឯកឧត្តម និងលោកជំទាវប្រគេនជូនព្រះសង្ឃគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទដែលមកពីតាមបណ្តាវត្តទាំង០៩នោះ ។ ជាពិសេសលោកបានអំពាវនាវ ដល់ព្រះសង្ឃគ្រប់ព្រះអង្គ លោកយាយ លោកតា និងញាតិ្តញោមជើងវត្តទាំងអស់អោយចូលរួមអនុវត្តន៍នូវវិធានសុខាភិបាល (៣ការពារ និង ៣កុំ) ធ្វើយ៉ាងណាកុំអោយមានការរីករាលដាលចូលក្នុងសហគមន៍បន្តទៀត ។
ហើយវត្តដែលទទួលទេយ្យវត្ថុនៅពេលនេះរួមមាន ០៩វត្ត៖
០១-វត្តនាគកួច ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិសាត់ ។
០២-វត្ពុពុទ្ធរង្សីតបារមីតេជោ ហៅវត្តភ្នំតាប៉ាង ស្ថិតក្នុងក្នុងភូមិខ្លាក្រពើ ឃុំអន្លុងត្នោត ស្រុកក្រគរ ខេត្តពោធិសាត់ ។
០៣-វត្ភភ្នំបារមីដីក្រហម ក្នុងភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
០៤-វត្តធ្លាជ្រៃព្រៃធុតង្គភ្នំទ្រព្យ ក្នុងភូមិឳម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
០៥-វត្តសុវណ្ណគីរី ហៅវត្តទួលវែង ស្ថិតក្នុងភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
០៦-វត្តឈើទាលរូង ក្នុងភូមិឳម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
០៧-វត្តផ្ទះគរ ស្ថិតក្នុងភូមិផ្ទះគរ ឃុំអន្លុងវិល ស្រុកកណ្តៀង ខេត្តពោធិសាត់ ។
០៨-វត្តទួលគូរ ស្ថិតក្នុងភូមិទួលគូរ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិសាត់ ។
០៩-វត្តរាំងទិល ស្ថិតក្នុងភូមិរាំង ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់ ។
ទេយ្យវត្ថុក្នុងវត្តនីមួយៗទទួលបានរួមមាន:
១-អង្ករចំនួន ០១តោន
២-ត្រីខ ១កេស មាន ១០០ កំប៉ុង
៣-មីចំនួន០៥កេសធំ ស្មើ ៣០កេសតូច
៤- ត្រីងៀត ១០គីឡូ
៥-ទឹកដោះគោខាប់ចំនួន ០២កេសធំ មាន ៩៦កំប៉ុង
៦-កាហ្វេចំនួន ០៥កញ្ចប់ធំ មាន ២៥០កញ្ចប់
៧-តែចំនួន ០២គីឡូក្រាម
៨-ស្ករសចំនួន ០១បេ(មាន ២៥ គីឡូក្រាម)
៩-អំបិលចំនួន ០១បេ(មាន១០គីឡូក្រាម)
១០-ទឹកត្រីចំនួន ០៥យួរ មាន៣០ដប
១១-ទឹកស៊ីអ៊ីវចំនួន ០៥យួរ មាន៣០ដប
១២-ប៊ីចេងចំនួន ១០គីឡូក្រាម
១៣-ម៉ាស់ ២០ប្រអប់
១៤-វីតាមីនសេ ២០ទីប
១៥-សាប៊ូ ៥០ដុំ
១៦-ថ្នាំពេទ្យ ១កេស មាន ៨០ប្រអប់
១៧-សាច់ជ្រូកផាត់ ១០ គីឡូ
១៨-ប្រេងកូឡាចំនួន ០៥ដុំ ស្មើនឹង ៦០ដប
១៩-ប្រេងខ្យល់ចំនួន ០៥ដុំ ស្មើនឹង ៦០ដប
២០-អាល់កុលចំនួន ០៤កាន ស្មើនឹង ១២០លីត្រ
២១-សាច់ក្រកចំនួន ១០គីឡូ
២២-ថ្នាំដុះធ្មេញ និងច្រាស់ចំនួន១០០ ឈុត
២៣-ថវិកា ២លានរៀល
ដោយឡែកព្រះសង្ឃគង់នៅតាមបណ្តាវត្តទាំង ០៩មានចំនួន ៦៦អង្គ ក្នុងមួយអង្គៗទទួលបានស្លាដក់ចំនួន ០១ និងលោក យាយ លោកតាដែលអញ្ជើញចូលរួមក្នុងកម្មវិធីចំនួន១០០នាក់ ម្នាក់ៗក៏ទទួលបានឃីដ ចំនួន ០១ ផងដែរ ដែលក្នុង នោះមាន៖ ក្រម៉ា ០១ , សារ៉ុង ០១ , ច្រាស និងថ្នាំដុសធ្មេញ ០១ ឈុត , សាប៊ូ ០១ , ថ្នាំពេទ្យ ០១ ប្រអប់, ទឹកអាកុល ០១ដបតូច , ម៉ាស់ ១០បន្ទះ , ប្រេងកូឡា ០១ដប និងប្រេងខ្យល់ ០១ ដបផងដែរ៕