ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ចំពោះការចតយានជំនិះ និងការដាក់តាំងលក់ដែលកំពុងរំលោភលើចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវជាតិលេខ៥

74

ភ្នំពេញ៖អនុវត្តតាមបញ្ជារដ្ឋបាលខណ្ឌប្ញស្សីកែវដែលលោកជា ពិសី ជាអភិបាលខណ្ឌឫស្សីកែវ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានចាត់ឱ្យមន្ត្រីសាលាខណ្ឌ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ចំពោះការចតយានជំនិះ និងការដាក់តាំងលក់ដែលកំពុងរំលោភលើចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវជាតិលេខ៥ ចាប់ពីស្តុបស្ពានបេឡេ ទៅដល់ ស្តុបគីឡូម៉ែត្រលេខ៩ ។
ដោយឡែក គណៈបញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ បានបន្តចុះផ្សព្វផ្សាយអំពីវិធានការការពារ និងទប់ស្កាត់ជម្ងឺកូវីដ១៩ នៅផ្សារច្រាំងចំរេះផងដែរ។
ការរៀបចំសណ្ដាធ្នាប់ខាងលើនេះរបស់ខណ្ឌប្ញស្សីកែវបានធ្វើឡើងក្រោយពីមានការណែនាំពីលោកឃួង ស្រេង អភិបាលរាជធានីនិងជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញកាលពីសប្ដាហ៌មុន៕

អត្ថបទដែលជាប់ទាក់ទង