ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃ ប៊ុនរ៉ុង បើករថយន្ត បុកហាងស្រីនាង ខ្ចេចរថយន្ត និងរងរបួសធ្ងន់ខ្លួនឯងយ៉ាងដំណំ

97


កណ្តាល៖ បុរសម្នាក់ បានបើករថយន្ត យ៉ាងលឿន បានបុកផ្ទាំងប៉ាណូស្រាបៀរ ហើយជ្រុលទៅបុកទ្វារផ្ទះ យីហោ ស្រីនាង បណ្តាលអោយខូចខាតរថយន្ត និងរបួសធ្ងន់ ដែលហេតុការណ៍ភ្ញាក់ផ្អើលនេះ នៅ ថ្ងៃទី២៣ ខែសីហាឆ្នាំ២០១៨ វេលាម៉ោង ០០និង០៥នាទី នៅចំណុចផ្ទះស្រីនាង ផ្លូវ២០៦ ស្ថិតនៅភូមិដើមមៀន សង្កាត់តាខ្មៅ ក្រុងតាខ្មៅ រវាងរថយន្តម៉ាក FORTUNER ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AR-7737 អ្នកបើកបរឈ្មោះ ថៃ ប៊ុនរ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិពោធិក្រាម ឃំុត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល(របួសធ្ងន់) បានបើកបររថយន្ត ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចខាងលើបាន បុកផ្ទាំងប៉ាណូស្រាបៀរ ហើយជ្រុលទៅបុកទ្វារផ្ទះ យីហោ ស្រីនាង បណ្តាលអោយខូចខាតរថយន្ត និងរបួសធ្ងន់ និងត្រូវបានរថយន្តស៊ីរ៉ែន របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ។
រីឯមធ្យោបាយត្រូវបានសមត្ថកិច្ចជំនាញយកមក អធិការដ្ឋាននគរបាល ក្រុងតាខ្មៅ ដើម្បីចាត់ចែងតាមនីតិវិធី។
គរបាលបានបញ្ជាក់មូលហេតុមកពី: ថៃ ប៊ុនរ៉ុង ជាអ្នកបើកបររថយន្តម៉ាក FORTUNER បើកបរខ្វះការប្រុងប្រយ័ត្ន៕

អត្ថបទដែលជាប់ទាក់ទង