ប្រជាពលរដ្ឋ ២៥០គ្រួសារ បានទទួលអំណោយ ទុកដោះស្រាយជីវភាព
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំពីធីជួបសំណេះសំណាល និងចែកអំណោយ របស់មូលនិធិ រ៉ក់ កម្ពុជា(Rock Foundation Cambodia) ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ ក្នុងមូលដ្ឋានសង្កាត់ទាំង០៧ ក្នុងខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញ។
ពិធីចែកអំណោយប្រព្រឹត្តឡើង ក្រោមអធិបតីភាពលោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងលោក ប្រេដ មេដលីន ប្រធានមូលនិធិ រ៉ក់ កម្ពុជា (Mr. BRETT MEDLIN, Executive Director of Rock Foundation Cambodia) ដើម្បីរួមចំណែកក្នុងការងារសង្គមកិច្ច និងមនុស្សធម៌ តាមរយៈសកម្មភាពរបស់រដ្ឋបាលខណ្ឌបឹងកេងកង។
បងប្អូនប្រជាពលរដ្ឋទាំង ២៥០ក្រុមគ្រួសារខាងលើនោះ គឺពួកគាត់មានទឹកចិត្តសប្បាយរីករាយ ជាខ្លាំងពេលបានទទួលអំណោយ ទុកដោះស្រាយជីវភាពប្រចាំថ្ងៃ នាសម័យកូវីដ១៩ និង សូមអរគុណដល់ លោកអភិបាលខណ្ឌបឹងកេងកងធឹម សំអាន និង ម្ចាស់អំណោយដែលបាន ផ្ដល់អំណោយដល់ពួកគាត់នាពេលនេះ៕