លោកឈិន ឡុង តារាសម្ដែងដ៏ល្បាញល្បីរបស់ហុងកុង បរិច្ចាគម៉ាស់ចំនួន១លាន៥ម៉ឺនម៉ាស ជូនដល់កម្ពុជា
ភ្នំពេញ ៖ បេីតាមការបញ្ជាក់របស់ស្ថានទូតចិនប្រចាំនៅកម្ពុជា លោក Jackie Chan ហៅ ឈិន ឡុង តារាសម្ដែងដ៏ល្បាញល្បីរបស់ហុងកុង បានបរិច្ចាគម៉ាស់ចំនួន១លាន៥ម៉ឺនម៉ាស ជូនដល់កម្ពុជា ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ស្ថានទូតចិន បានបញ្ជាក់ថា ក្នុងចំណោមជំនួយម៉ាស់នេះ មាន១លានម៉ាស់ សម្រាប់ប្រជាពលរដ្ឋទូទៅ និង៥ម៉ឺនម៉ាសត្រូវបានប្រគល់ដល់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។
លោក Jackie Chan ហៅឈិនឡុង តារាសម្តែងហុងកុង បានបរិច្ចាគម៉ាស់ចំនួន 50,000 ជូនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីប្រើប្រាស់ចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ ។
លោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាង ឯកឧត្តមប្រធាន ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលម៉ាស់ចំនួន ៥០,០០០ ដែលជាការបរិច្ចាគរបស់លោក 成龍 Jackie Chan (តារាសម្តែងហុងកុង ឈិនឡុង) ដើម្បីចាត់ចែងបន្តដល់ប្រជាពលរដ្ឋដែលត្រូវការចាំបាច់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។ ម៉ាស់ត្រូវបានប្រគលជូនក្រុមការងារតាមរយៈ ស្ថានទូតចិននៅកម្ពុជា ដែលតំណាងដោយលោក Winston Wang៕