ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ នឹងធ្វើឲ្យតំបន់អាងទន្លេមេគង្គ អាចនឹងទទួលទឹកទន្លេហក់ឡើង ជាថ្មី

91


ភ្នំពេញ៖ ក្រសួងធនធានទឹក បានបញ្ជាក់ថា កម្ពុជា នឹងទទួលរងនូវឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយ ធ្វើឲ្យតំបន់អាងទន្លេមេគង្គ អាចនឹងទទួលទឹកទន្លេហក់ឡើង ជាថ្មីម្តងទៀត ។

ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៤ខែសីហានេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ដោយបានបញ្ជាក់ថា បន្ទាប់ពីបានធ្វើការតាមដាន និងព្យាករណ៍លើស្ថានភាពអាកាសធាតុរួចមក ឃើញថា កាលពីរសៀលថ្ងៃទី២៣ សីហា មានប្រព័ន្ធសម្ពាធទាបមួយ បានកើតឡើងលើតំបន់អាងទន្លេមេគង្គក្នុងប្រទេសថៃ និងប្រទេសឡាវ។ ទន្ទឹមនឹងនេះ កម្ពុជា ក៏បាននិងកំពុងទទួលរងនូវឥទ្ធិពលពីខ្យល់មូសុងនិរតីខ្សោយផងដែរ។ ក្រសួង បាននិងកំពុងបន្តតាមដាន់លើបាតុភូមិធម្មជាតិនេះ យ៉ាងយកចិត្តទុកដាក់ ហើយនឹងជម្រាបជូននូវព័ត៌មាន ជាបន្តបន្ទាប់បន្ថែមទៀត។ ឥទ្ធិពលនេះ មកលើតំបន់អាងទន្លេមេគង្គ ចាប់ពីតំបន់ស្ថានីយតម្រងទឹកភ្លៀង ជលសាស្រ្ត នគរភ្នំ (ខ្សែវ័ណ្ឌទី១៧ នៃរយៈទទឹងខាងជើង) ទៅទិសខាងជើង អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ ពីបង្គួរ ទៅច្រើន ។ ការធ្លាក់ភ្លៀងនេះ អាចនឹងបង្កឲ្យទឹកទន្លេមេគង្គ ហក់ឡើងជាថ្មីម្តងទៀត៕

អត្ថបទដែលជាប់ទាក់ទង