ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន ៩៨១នាក់ អ្នកជំងឺចំនួន ៨១៥នាក់ ជាសះស្បើយ និងស្លាប់ ២១នាក់
ភ្នំពេញ ៖ ក្រសួងសុខាភិបាល ប្រកាសពីការរកឃើញករណីឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៩៨១នាក់ ក្នុងនោះករណីឆ្លងនាំចូល ២៥៩នាក់ , ជាសះស្បើយ ៨១៥នាក់ និងករណីស្លាប់ថ្មីចំនួន ២១នាក់ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ។
គួរបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ សរុប ៦០.៩៥៩នាក់ , អ្នកជាសះស្បើយសរុប ៥២.៤៧៥នាក់ និងករណីស្លាប់សរុប ៩០២នាក់ ៕