រថយន្តដាច់ហ្រ្វាំងចុះចំណោទ រេចង្កូតធ្លាក់ផ្លូវ នៅចំណុចលោកយាយម៉ៅពេជ្រនិល
កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា រថយន្ត HYUNDAI ធុនធំ ដាច់ហ្រ្វាំងចុះចំណោទ រេចង្កូតធ្លាក់ផ្លូវ នៅចំណុចលោកយាយម៉ៅពេជ្រនិល គីឡូម៉ែត្រលេខ ១០៣_១០៤ ផ្លូវជាតិលេខ៤ បណ្ដាលឱ្យខូចខាតរបាំងដែករាំងផ្លូវច្រេីនផ្ទាំង។
កាលពីថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ១៤និង៥០នាទី ចន្លោះគីឡូម៉ែតលេខ ១០៣-១០៤ មានករណីរថយន្តមួយគ្រឿង ម៉ាកHYUNDAI ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3E-1085 លេខសណ្តោងព្រះសីហនុ 4A-2899 ប្រភេទ V1 បើកបរក្នុងទិសដៅ ពីកើតទៅលិចបានបើកធ្លាក់ផ្លូវបណ្តាលអោយខូចខាតរបាំងដែកការពារផ្លូវប្រហែល ៥០ ម៉ែត្រ រថយន្តក៍រេចង្កូតមកផ្លូវខាងឆ្វេងដៃ ធ្លាក់ចូលប្រឡាយទឹកអូរ ទៅមុខលែងរួច ( មូលហេតុ : បណ្ដាលមកពី លក្ខណៈបច្ចេកទេស នៃរថយន្ត ដាច់ហ្រ្វាំង ) ។
ក្រោយហេតុការណ៍ខាងលើ អ្នកបេីកបរបានគេចខ្លួន ពេលសមត្ថកិច្ចទៅដល់ ហេតុការណ៍នោះមិនមានបង្កគ្រោះថ្នាក់ដល់អ្នកដំណេីរ ផ្សេងឡើយ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាលចរាចរណ៍ កំពុងតែពិនិត្យស្រាវជ្រាវរកម្ចាស់ក្រុមហ៊ុនមកទទួលខុសត្រូវនិងចាត់ការស្ទួចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីចំណាត់ការតាមនីតិវិធី ។
ការបេីកបរត្រូវ គិតអំពីសុវត្ថិភាពអ្នកដំណេីរ និងសុវត្ថិភាពផ្ទាល់ខ្លួន ពិសេសពិនិត្យលក្ខណៈបច្ចេកទេសយានយន្តតាមការកំណត់៕