ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅតែបន្តមានករណី លួចចូលយក គណនីហ្វេសប៊ុក ដើម្បីធ្វើការឆបោក ក្នុងរូបភាពសុំជួយឧបត្ថម្ភលុយ ឬសុំខ្ចីលុយ ដោយជនខិលខូចបន្លំធ្វើជាមិត្តភក្តិ

54

 

ភ្នំពេញ៖ អង្គភាពនាយកដ្ឋានប្រឆាំងបទល្មើលបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិ បានរកឃើញ មួយរយៈពេលកន្លងមកនេះ នៅតែបន្តមានករណីលួចចូលយកគណនីហ្វេសប៊ុក ដើម្បីធ្វើការឆបោកក្នុងរូបភាពសុំជួយឧបត្ថម្ភលុយ ឬសុំខ្ចីលុយ ដោយជនខិលខូចបន្លំធ្វើជាមិត្តភក្តិ ឬបងប្អូនរបស់ម្ចាស់គណនីហ្វេសប៊ុកពិត ដែលត្រូវបានពួកគេលួចចូលនោះ។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្តថា ដោយសារករណីឆបោកមួយនេះ នៅតែកំពុងកើតមានចំពោះប្រជាពលរដ្ឋ នាយកដ្ឋានបានបង្កើតវីដេអូអប់រំខ្លីមួយ ដើម្បីជាការក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្ន និងដើម្បីចៀសវាងការខាតបង់លុយកាក់ផងដែរ។

កន្លងមកបងប្អូនប្រជាពលរដ្ឋមួយចំនួន បានជួបប្រទះនិងករណីឆបោកនេះ ដោយរបៀបជនខិលខូចលួច យកគណនីហេ្វប៊ុក របស់នណាម្នាក់ មកសុំជំនួយក្នុងរូបភាពណាមួយ ដោយឆបោកឪពុកម្តាយ ឬកូន បងប្អូន និងមិត្តភ័ក្ត ថាកូនបងមានគ្រោះថ្នាក់ចរាចរណ៍ហើយ សូមផ្ញើលុយឱ្យ គាត់ ដើម្បីជួយយកកូនបងទៅពេទ្យ ឬករណី ផ្សេងៗទៀត ដែលជនខិលខូចនេះ អាចឆបោក បាន។

ប្រសិនបើលោកអ្នកត្រូវការព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងមកនាយកដ្ឋានតាមរយ:ទូរស័ព្ទលេខ ០២៣-៧២៦-៨២២ ឬតាមរយៈ Messenger របស់នាយកដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង