ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បេីករថយន្តបុកកម្មករ ប្រមូលសម្រាម បណ្តាលឲ្យស្លាប់២នាក់​ របួសធ្ងន់ម្នាក់​ ត្រូវបានសមត្ថកិច្ចបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ

65

ភ្នំពេញ៖ បុរសម្នាក់ឈ្មោះ​ នេត​ នីសា​ ដែលបានបេីករថយន្តបុកកម្មករប្រមូលសម្រាមបណ្តាលឲ្យស្លាប់២នាក់​ របួសធ្ងន់ម្នាក់​ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញនៅវេលាម៉ោង​ ២:០០នាទី​ ថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២១នេះ​

ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបន្តនីតិវិធី និងមានចំណាត់ការ​លេីករណី​គ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី​១២​ ខែកក្កដា​ ​ឆ្នាំ២០២១​ វេលាម៉ោង​ ០២​ និង៤០នាទីរំលងអាធ្រាត​ ត្រង់ចំណុចមុខធនាគារហត្ថា​ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី​ ស្ថិតក្នុងសង្កាត់កាកាប​ ខណ្ឌពោធិ៍សែនជ័យ​ ដែលបណ្តាលឱ្យ​កម្មករប្រមូលសំរាម​ស្លាប់​ចំនួន ០២នាក់​ និងរបួសធ្ងន់​ចំនួន​ ០១នាក់ ។

នៅរសៀលថ្ងៃទី១២​ ខែកក្កដា​ ឆ្នាំ២០២១​ វេលាម៉ោង​ ១៤​ និង០០នាទីនេះ​ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានកសាងសំណុំរឿង​ និងបញ្ជូនជនបង្កគ្រោះថ្នាក់ចរាចរណ៍​ឈ្មោះ​ នេត​ នីសា​ ភេទប្រុស​​ មុខរបរ​នៅផ្ទះ​ ស្នាក់នៅភូមិគោកឃ្លាង​២​ សង្កាត់ក្រាំងធ្នង់​ ខណ្ឌសែនសុខ​ ទៅសាលាដំបូងរាជធានីភ្នំពេញ​ ដើម្បីអនុវត្តបន្តនីតិវិធីច្បាប់​ ។

សូមបញ្ជាក់ថា កម្មករប្រមូលសំរាម៣នាក់ត្រូវបានបាត់បង់ជីវិត២នាក់ក្នុងថ្លុកឈាមនិងម្នាក់ទៀតបានរងរបួសធ្ងន់ខណះពេលកំពុងប្រមូលសំរាមតាមដងផ្លូវត្រូវរថយន្តបើកទៅបុកពីក្រោយប៉ើងទៅមុខជាច្រើនម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម ចំណែកឯរថយន្តបង្កព្យាយាមបើករត់ទៅមុខតែត្រូវសមត្តកិច្ចតាមឃាត់បានទាំងតៃកុងនិងរថយន្ត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះដែរបានកើតឡើងកាលពីវេលាម៉ោង ២ និង ១៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្កដាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចទល់មុខនឹងផ្សារពូចិនតុងក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះពីរនាក់និងអ្នករងរបួសម្នាក់ទៀតនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ តែដឹងថាពួកគាត់ជាកម្មករប្រមូលសំរាម។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគាត់បានឃើញរថយន្តស៊ីនទ្រីប្រមូលសំរាមគ្រឿងក្បាលព៍ណសពាក់ស្លាក I T 1093 កំពុងតែដើប្រមូលសំរាមនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ខះពេលប្រមូលដល់ចំណុចកើតហេតុជាប់និងផ្សាពោធិចិនតុង ស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាកCRV ព៍ណស ពាក់ផ្លាកលេខ ភ្នំពេញ 2-AN 4634 បើកបដោយយុវជនមួយក្រុមបានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្សុីស្របគ្នាមកបុកពីក្រោយចំយុវជន៣នាក់កំពុងប្រមូលសំរាមពេញទំហឹងប៉ើងខ្ទាតទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យបែកសាច់ខ្ទាតចេញពីខ្លួនស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកឯយុមួយក្រុមនៅក្នុងរថយន្តបង្កបើកទ្វាររត់បាត់អស់ឃាត់បានតែតៃកុង៕

អត្ថបទដែលជាប់ទាក់ទង