ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់សង្ឃក្លែងក្លាយ ១៧នាក់ បញ្ជូនទៅតុលាការ

77

 

ភ្នំពេញ ÷ ជនសង្ស័យ១៧នាក់ជាព្រះសង្ឃក្លែងក្លាយ និង១នាក់ជាតៃកុងឡាន ត្រូវបាននគរបាលខណ្ឌកំបូល ចាប់ខ្លួនជាបន្តបន្ទាប់ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ដោយទទួលបានព័ត៌មានពីលោកគ្រូអនុគណខណ្ឌកំបូល និងមានការប្តឹងរាយការណ៍ ពីប្រជាពលរដ្ឋ លោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល បានឲ្យលោកវរសេនីយ៍ទោ ឈឹម សាវុទ្ធ អធិការរង ទទួលការងារព្រហ្មទណ្ឌ ចុះស្រាវជ្រាវរករហូតឈាន ដល់ការបង្រ្កាបចាប់ខ្លួនជនសង្ស័យចំនួន១៨នាក់ (ម្នាក់ជាអ្នកបើកឡាន) ដោយនៅពេលព្រឹក បានស្លៀកពាក់គ្រងស្បង់ចីវរក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាត រៃអង្គាសប្រាក់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌកំបូល ជាយូរមកហើយ។
នៅថ្ងៃខាងលើជនសង្ស័យ១០នាក់ ក្នុងនោះគ្រងស្បង់ចីវរក្លែងជាព្រះសង្ឃ៩នាក់ និង១នាក់ទៀត ជាតៃកុងឡានត្រូវបានចាប់ខ្លួន ខណៈដែលជនសង្ស័យតៃកុងឡាន បានបើករថយន្តម៉ាកកូរ៉ូឡា ដឹកប្រមូលសង្ឃក្លែងក្លាយ ទាំងនោះពីគោលដៅមួយចំនួន ក្រោយពីរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។ បន្ទាប់ពីសាកសួរជនសង្ស័យទាំងនេះ ហើយកម្លាំងនគរបាលខណ្ឌកំបូល ក៏បានបន្តចាប់ខ្លួនជនសង្ស័យ ក្លែងជាព្រះសង្ឃ៨នាក់ទៀត។

ជនសង្ស័យជាសង្ឃក្លែងក្លាយ បន្ទាប់មកត្រូវបានព្រះអនុគុណខណ្ឌកំបូល បានចាប់ផ្សឹកពួកគេ ហើយប្រគល់ជនសង្ស័យ និងវត្ថុតាងស្បង់ចីវរទៅសមត្ថកិច្ច ដើម្បីឱ្យសមត្ថកិច្ចយកចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង