អភិបាលខណ្ឌចំការមន យកអំណោយ ប្រគេនដល់ព្រះសង្ឃ, តាជី យាយជី សិស្សនិស្សិតកំពង់ធ្វើចត្តាឡីស័កនៅវត្តទួលទំពូង
ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២០ខែកក្ដដាឆ្នាំ២០២១នេះលោកអភិបាលខណ្ឌចំការមន ថេង សុថុលដែលអមដំណើរដោយអភិបាលរងខណ្ឌ ចៅសង្កាត់ព្រមទាំងមន្រ្តីសាលាខណ្ឌជាច្រើននាក់ដោយបាននាំយកអំណោយនូវគ្រឿងឧបភោគ-បរិភោគដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅប្រគេនដល់ព្រះសង្ឃ និង តាជីយាយជី ,សិស្ស និស្សិត និង អ្នកស្នាក់នៅក្នុងវត្តទួលទំពូង ដែលកំពុងធ្វើចត្តាឡីស័ក។
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអោយដឹងថាអំណោយរួមមានគ្រឿងឧបភោគ-បរិភោគដែលជាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តព្រឹទ្ធបណ្ឌិត យកទៅប្រគេន ដល់ព្រះសង្ឃ និង តាជីយាយជី សិស្សនិស្សិត ព្រមទាំងអ្នកស្នាក់នៅក្នុងវត្តមណិរតនារាម ហៅវត្តទួលទំពូង ចំនួន ៨៧អង្គ/នាក់ ដែលកំពុងគង់ និងស្នាក់នៅ ដើម្បីធ្វើចត្តាឡីស័កពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ “២០កុម្ភៈ ២០២១”។
អំណោយដែលរដ្ឋបាលខណ្ឌចំការមនយកមកប្រគេនដល់ព្រះសង្ឃនិងតាជី យាយជី រួមមានៈ
អង្ករ ៥០បាវ ស្មើនឹង ១,២៥០គីឡូក្រាម,មី ៥០កេស,ទឹកត្រី ៥០យួរទឹកស៊ីអ៉ីវ ៥០យួរ និង ម៉ាស ១,២៥០បន្ទះផងដែរ៕